រុស្ស៊ីបង្កើតទីតាំង​ យោធាពីរកន្លែងនៅស៊ីរី ៖ មហាអំណាចស៊ូវៀត វិលត្រឡប់មកវិញ

រុស្ស៊ីបង្កើតទីតាំង​ យោធាពីរកន្លែងនៅស៊ីរី ៖ មហាអំណាចស៊ូវៀត វិលត្រឡប់មកវិញ

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា សភារុស្ស៊ីបានអនុម័ត ឲ្យកម្លាំងទាហាន ដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ដោយគ្មានពេលកំណត់ នៅក្នុងទីតាំងទ័ពអាកាស Hmeymim និងទីតាំង ទាហានជើងទឹក Tartous ។ការស ម្រេចខាងលើ គឺជាការបន្ត កិច្ចព្រមព្រៀង ដែលលោក ពូទីន និងលោកអាល់ អាសាដ បានចុះហត្ថលេខាកាល ពីឆ្នាំ២០១៥ មុនពេលរុស្ស៊ីបញ្ចូនកម្លាំងទាហាន ចូលប្រទេសស៊ីរី វាយប្រហារ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០ ១៥ ។

មន្ត្រីរដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា បច្ចុប្បន្នទីតាំងយោធាក្រៅប្រទេស នៅលើពិភពលោក មានជាង១០០០ ទីតាំង ក្នុងនោះ មាន៨០០ជារបស់អាមេរិក ដូច្នេះទីតាំងយោធានៅក្រៅប្រទេសរបស់រុស្ស៊ី គឺតិចខ្លាំងណាស់ ចាំបាច់ត្រូវតែឲ្យមានច្រើនជាងនេះ ។

រុស្ស៊ីបង្កើតទីតាំង​ យោធាពីរកន្លែងនៅស៊ីរី ៖ មហាអំណាចស៊ូវៀត វិលត្រឡប់មកវិញ

បច្ចុប្បន្ន ទីតាំងទ័ពអាកាស Hmeymin ទីតាំងទាហានជើងទឹក Tartous ជាទីតាំងសំខាន់បំផុតរបស់រុស្សីនៅក្រៅ ប្រទេស ក្រោយពេលរុស្ស៊ីបានបិទទីតាំងយោធានៅក្នុងប្រទេសគុយបា និងវៀតណាម ។ បច្ចុប្បន្ន រុស្ស៊ីមាន យន្តហោះចម្បាំង ជាង៣០គ្រឿង យន្តហោះទម្លាក់គ្រាប់ យន្តហោះប្រកាសអាសន្ន ឧទ្ទម្ភាគចក្រឈរជើងនៅ ក្នុងប្រទេសស៊ីរី ។

ចំណែកអាមេរិកវិញ ក៏បានបង្កើតទីតាំងយោធានៅនៅភាគខាងជើងស្ថិតនៅចន្លោះ ស្រុក Sheddadiនិង ស្រុក Hasakah ដើម្បីវាយប្រហារទៅលើក្រុមភេរវកម្ម IS ។ តំបន់ដែលអាមេរិកសាងសង់អាកាសយានដ្ឋានយោធា គឺជាកន្លែងដែលមានប្រេងច្រើនបំផុត ។ តាមប្រភពព័ត៌មានបានឲ្យ ដឹងថា ទីតាំងនោះ ជាកន្លែងប្រើប្រាស់ដើម្បី វាយប្រហាររំដោះទីក្រុង Raqqa ។

កន្លងមក នៅក្នុងសង្គ្រាមវាយប្រហារទៅលើក្រុម IS អាមេរិក ក៏បានបើកអាកាសយានដ្ឋានយោធានៅតំបន់ Rimelan ស្ថិត នៅក្នុងខេត្ត Hasakhah និងស្រុក Kobaniស្ថិតនៅក្នុងខេត្ត Aleppo ។ បច្ចុប្បន្នការ សាងសង់ទី តាំង Sheddadiបានឈានដល់ដំណាក់កាលចុងក្រោយបំផុត ។ តំបន់ នោះគឺសម្បូរថាមពលប្រេង និងឧស្ម័ន ច្រើនបំផុតនៅស៊ីរី ។ អាមេរិកបានធ្វើសកម្មភាពនៅទីនោះ ចាប់តាំងពីរំដោះបានតំបន់ She-ddadi ពីក្រុម IS កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ហើយទុកឲ្យក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីជាអ្នកគ្រប់គ្រង ។ ទីតាំងខាងលើ ត្រូវបានទា ហានអាមេរិកប្រើប្រាស់សម្រាប់វាយ ប្រហារទៅលើទីក្រុង Raqqa ដែលជារដ្ឋធានីរបស់ក្រុម IS ហើយទីតាំង ខាងលើនេះក៏អាមេរិកអាចផ្ទុកអាវុធនៅទីនោះផងដែរ ។

តាមប្រភពព័ត៌មានពីក្រុមទាហាន ប្រឆាំងរដ្ឋាភិបាល ដែលមានការគាំទ្រពីអាមេរិកបានបញ្ជាក់ថាយន្តហោះ ចម្បាំងអាមេរិក និងហោះហើរចេញពីទីនេះ ទៅកាន់គោលដៅវាយប្រហារហើយទីតាំងនោះ អាចផ្គត់ផ្គង់អាវុធ បន្ថែមដល់ក្រុមបះបោរស៊ីរីដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកអាល់ អាសាដ ។

ពាក់ព័ន្ធនឹងប្រទេសស៊ីរីនោះដែរ រុស្ស៊ីបានសម្រេចបញ្ជូនកាំជ្រួចមីស៊ីលការពារប្រភេទ S-300V4 ទៅកាន់ស៊ីរីដែ លភាគី រុស្ស៊ីបានអះអាងថា ដើម្បីទប់ស្កាត់ការវាយប្រហារដោយមីស៊ីលទៅលើយន្តហោះ ចម្បាំងរបស់រុស្ស៊ី ដូចការវាយប្រហារទៅលើយន្តហោះចម្បាំង Su 24 ពីកម្លាំងទាហានទួរគីនាពេលកន្លងមក។

ជាមួយក្នានោះ អង្គការសិទ្ធិមនុស្សស៊ីរី ហៅកាត់ថា OSDH បានចេញតួលេខជនស៊ីវិលដែលស្លាប់ ក្នុងការវាយ ប្រហាររបស់យន្តហោះរុស្ស៊ី ១ឆ្នាំមកនេះ ។ តាំងពីរុស្ស៊ីបើកប្រតិបត្តិការជួយកងទ័ពស៊ីរី ថ្ងៃ៣០ កញ្ញា ឆ្នាំ២០១៥ មក ជនស៊ីវិលដែលស្លាប់ដោយសារយន្តហោះរុស្ស៊ីមានចំនួនជាង៣៨០០នាក់ ។ ក្រុងម៉ូស្គូបានបដិសេធតួលេខ អង្គការសិទ្ធិមនុស្សស៊ីរី ។ ទន្ទឹមនេះដែរ សកម្មជនក្រុមជីហាដរដ្ឋអ៊ីស្លាម២៧៤៦នាក់ និងសកម្មជនប្រយុទ្ធតាម ក្រុមជីហាដផ្សេងៗទៀត ២៨១៤នាក់ ក៏បានស្លាប់ក្រោមការវាយប្រហាររបស់រុស្ស៊ីដែរ ។ នេះជាតួលេខផ្តល់ដោ យអង្គការសិទ្ធិមនុស្សស៊ីរី OSDH ៕

ប្រភព ៖ nokorwatnews

Loading...

  • រុស្ស៊ីបង្កើតទីតាំង​ យោធាពីរកន្លែងនៅស៊ីរី ៖ មហាអំណាចស៊ូវៀត វិលត្រឡប់មកវិញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: