ក្មេងស្រីដែលបាត់ខ្លួន នៅខេត្តកំពង់ស្ពឺនោះ គឺនាងទៅសម្ងំនៅ​ ផ្ទះសង្សារ

ខេត្តកំពង់ស្ពឺ៖ ប្រភពព័ត៌មានបានរាយការណ៍ថា ក្មេងស្រីម្នាក់ដែលបាត់ខ្លួន បង្កឲ្យឪពុកម្តាយ ក្រុមគ្រួសារ ទឹកភ្នែក ទឹកសម្បុរ ភ័យព្រួយ នោះ ត្រូវបានគេរកឃើញហើយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ខណៈដែល នាងទៅសម្ងំនៅផ្ទះសង្សាររបស់នាង ។

ក្មេងស្រីដែលបាត់ខ្លួន នៅខេត្តកំពង់ស្ពឺនោះ គឺនាងទៅសម្ងំនៅ​ ផ្ទះសង្សារ

សេចក្តីរាយការណ៍បានបញ្ជាក់ថា គេបានរកឃើញ នាង ហ៊ឹម ចាន់ណា កើតនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៩៩ ជា សិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច មានទីលំនៅភូមិក្រាំងខ្ជាយ ឃុំតាំងខ្យា ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ នោះហើយ គឺនាងបានទៅសម្ងំនៅផ្ទះសង្សាររបស់នាង ស្ថិតនៅ ភូមិឈូកសរ ឃុំព្រះស្រែ ស្រុកឧដុង្គខេត្តកំ ពង់ស្ពឺ ។ ព័ត៌មានចុងក្រោយអះអាងថា ឪពុកម្ដាយ ខាងប្រុស(សង្សារ)សន្យាចូលស្ដីដណ្ដឹងរៀបការតាមប្រ ពៃណី ៕

ប្រភព ៖ nokorwatnews

Loading...

  • ក្មេងស្រីដែលបាត់ខ្លួន នៅខេត្តកំពង់ស្ពឺនោះ គឺនាងទៅសម្ងំនៅ​ ផ្ទះសង្សារ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: