ដូរី ចិន្តា (Chenda Dori) អាកាសយានិក​​ស្រី​ទីមួយ​របស់​កម្ពុជា

កាលម្សិលមិញនេះទំព័រ Facebook ផ្លូវការរបស់ សារព័ត៌មាន AIA (Aviation In Asia) ទើបតែធ្វើការបង្ហោះរូបជាច្រើនសន្លឹកដែលបង្ហាញពីអាកាសយានិកស្រីជនជាតិខ្មែរម្នាក់ដែលមានឈ្មោះថា ដូរី ចិន្តា (Chenda Dori)។

សារព័ត៌មាននោះបានហៅ ចិត្តា ថាខ្លាស្រីដ៏អស្ចារ្យ ជាមួយនឹងការរៀបរាប់ពីនាងយ៉ាងដូច្នេះថា “តើអ្នកស្គាល់ Chenda Dori ដែរឬទេ ? Chenda Dori គឺជាអាកាសយានិកស្រីជនជាតិខ្មែរអាយុ ២៥ ឆ្នាំម្នាក់។ មុនពេលនាងក្លាយជាអាកាសយានិក នាងធ្លាប់ជានារីបម្រើការលើយន្តហោះអស់រយៈពេល ៣ ឆ្នាំឲ្យក្រុមហ៊ុន Cambodia Angkor Air ឥលូវនាងកំពុងតែសិក្សាវគ្គ Air Transport Pilot Licence (ATPL) នៅក្នុងប្រទេសវៀតណាម នាងចង់ឲ្យវគ្គសិក្សានេះបញ្ចប់នៅខែមករាឆ្នាំក្រោយនេះ។ យើងពិតជាមានមោទនភាពណាស់ដែលនារីខ្មែរក្លាយទៅជាអាកាសយានិកស៊ីវិល យើងស្រលាញ់ Chenda Dori “។

នេះជារឿងដ៏កម្រមួយដែលនារីខ្មែរម្នាក់អាចក្លាយទៅជា អាកាសយានិក ហើយនាងគឺជាគំរូដ៏ល្អសម្រាប់ នារីដ៏ទៃក្នុងការសម្រេចក្ដីស្រមៃរបស់ខ្លួនផងដែរ គ្មានរឿងអ្វីដែលអាចមិនអាចធ្វើទៅបាននោះទេ បើសិនជាយើងព្យាយាម៕

ដូរី ចិន្តា (Chenda Dori) អាកាសយានិក​​ស្រី​ទីមួយ​របស់​កម្ពុជា

ដូរី ចិន្តា (Chenda Dori) អាកាសយានិក​​ស្រី​ទីមួយ​របស់​កម្ពុជា

ដូរី ចិន្តា (Chenda Dori) អាកាសយានិក​​ស្រី​ទីមួយ​របស់​កម្ពុជា

ដូរី ចិន្តា (Chenda Dori) អាកាសយានិក​​ស្រី​ទីមួយ​របស់​កម្ពុជា

  • ដូរី ចិន្តា (Chenda Dori) អាកាសយានិក​​ស្រី​ទីមួយ​របស់​កម្ពុជា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:វីដេអូ
Tags: