សម្តេចឪ តែង​បទ «​ស្រណោះ​ប្រទេស​ចិន​» ដើម្បី​ស្ញប់ស្ញែង​មហាមិត្ត​ និពន្ធដោយ : ថ្មីៗ       October-13-2016, 2:43 pm         3864

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108សម្តេចឪ តែង​បទ «​ស្រណោះ​ប្រទេស​ចិន​» ដើម្បី​ស្ញប់ស្ញែង​មហាមិត្ត​​ក្នុងចំណោម​បទ​ចម្រៀង​ជាច្រើន ដែលជា​ព្រះរាជ​និពន្ធ​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះអង្គ​ក៏បាន​និពន្ធ​បទ​«​ស្រណោះ​ប្រទេស​ចិន​»​ដែរ​។ បទ​នេះ​ត្រូវបាន​និពន្ធ​ក្នុងអំឡុង​ដើម​ទស្សវត្សរ៍​១៩៧០​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ជា ច័ន្ទ​បរិបូរណ៍ ដែលជា​អតីត​សមាជិក​ក្រុម​តន្ត្រី​របស់​ព្រះ​បរម​រតន​កោដ្ឋ​។​

​លោក ជា ច័ន្ទ​បរិបូរណ៍ បាន​រំ​ឮ​ក​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​៖«​ព្រះអង្គ​បាន​ប្រាប់​ខ្ញុំ​ក្នុងអំឡុង​ឆ្នាំ​២០០៤ នៅ​រាជដំណាក់​ប៉េកាំង ថា​ព្រះអង្គ​តែង​បទ​នេះ​ឡើង ដើម្បី​អរគុណ និង​ស្ញប់ស្ញែង​មហាមិត្ត​ចិន​។ ហេតុ​ដូច្នេះហើយ​ទើប​លោក​សរសេរថា ចម្រៀង​មិត្តភាព​-​ភាតរភាព​»​។​

​សូម​លោកអ្នក​ស្តាប់ និង​ទស្សនា​បទ​ចម្រៀង ស្រណោះ​ប្រទេស​ចិន ខាងក្រោម​នេះ​

​សូម​ស្តាប់ភ្លេង​សុទ្ធ​

​សូម​ស្តាប់​សំនៀង​ដែល​ច្រៀង​បែប​អូ​ប៉េ​រ៉ា​

​សូម​ស្តាប់​ព្រះរាជ​សូរ្យ​សៀង​ផ្ទាល់​របស់​សម្តេចឪ​

​ស្រណោះ​ប្រទេស​ចិន​

​ឱ​! ប្រទេស​ចិន​ជាទី​ស្នេហ៍​
​ហ្ឬទ័យ​ខ្ញុំ​ពុំ​ប្រែ​
​រមែងតែ​នឹករឭក​អ្នក​

​ឱ​ប្រិ​យ​មិត្រ​ខ្ញុំ​អឺយ​
​ទុក្ខ​កង្វល់​ខ្មែរ​បាន​ស្បើយ​
​ព្រោះតែ​អ្នក​មិន​ព្រងើយ​
​មិន​កន្តើយ​ចំពោះ​យើង​

​អ្នកជា​មហាអំណាច​
​ដែល​អាច​ឆ្មើង​ដ៏​ឧត្ដម​
​ប៉ុន្តែ​អ្នកចេះ​គួរសម​
​មិន​រើសអើង​ធំ​ឬ​តូច​យ៉ាងណា​

​អ្នក​... ចេះ​ការពារ​សមភាព​
​ឯករាជ្យ​សេរីភាព​
​សន្តិភាព​មនុស្សលោក​

​ឱ​ចិនប្រជាមានិត​
​ជា​មិត្រ​និរន្តរ៍​នៃ​ខ្មែរ​...៕