កំណត់ត្រា​ប៉ះ​គ្នា​​របស់​ Klopp &​ Mourinho មុនជំនួប Red War

មុន​ជំនួប​ដ៏​ធំ​ Red War ឬ​គេ​ហៅ​ម៉្យាង​ទៀត​ថា North-West Derby នៅ​យប់​ថ្ងៃ​ច័ន្ទ​រវាង​ Liverpool និង​ Manchester United សប្បាយ​សូម​យក​កំណត់​ត្រា​នៃ​ការ​ជួប​គ្នា​របស់​កំពូល​អ្នក​ចាត់​ការ​ទូទៅ​ទាំង​ពីរ​រូប​ គឺ​លោក​ Jurgen Klopp របស់​ Liverpool និង Jose Mourinho របស់​ Manchester United មក​បង្ហាញ​។

 

បុរស​ដ៏​មាន​ឥទ្ធិពល​ក្នុង​ពិភព​បាល់ទាត់​ទាំង​២​ធ្លាប់​ជួប​គ្នា​៤ ដង​អំឡុង​ពេល​ពួក​លោក​ ដឹក​នាំ Borussia Dortmund និង​ Real Madrid ហើយ​ ១​ដង​កាល​ពី​រដូវ​កាល​ចាស់​នៅ Premier League។ ការ​ប្រកួត​ថ្ងៃ​ច័ន្ទ​នេះ​គឺ ជា​ការ​ប៉ះ​ Klopp ដំបូង​​របស់​ Mourinho ​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ Manchester United។

 

កំណត់ត្រា​ប៉ះ​គ្នា​​របស់​ Klopp &​ Mourinho មុនជំនួប Red WarKlopp និង Mourinho

 

ការ​ជួប​គ្នា​លើក​ទី​១​របស់​ បុរស​ជនជាតិ​ អាល្លឺម៉ង់​ និង​ព័រទុយហ្គាល់​កើត​ឡើង​​៤​ឆ្នាំ​មុន​ ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ពាន​អឺរ៉ុប Champions League ពូល D ដែល​ Klopp កាល​ណោះ​ជា​អ្នក​ចាត់​ការ​ទូទៅ Dortmund បាន​យក​ឈ្នះ Real Madrid ក្រោម​ការ​ដឹក​នាំ​របស់​ Mourinho ២-១ កាល​ពី​ខែ​តុលា ឆ្នាំ​២០១២។ រំលង​បាន​ប៉ុន្មាន​សប្ដាហ៍​គូ​ទាំង​២ ​បាន​ត្រឹម​ស្មើ​គ្នា​ប៉ុណ្ណោះ​ក្នុង​លទ្ធផល ២-២។

 

នៅ​ខែ​មេសា​ឆ្នាំ​ ២០១៣ Dortmund ជួប​ Real Madrid ម្ដង​ទៀត​ហើយ​វា​ក៏​ជា​ការ​ជួប​គ្នា​សារ​ជា​ថ្មី​របស់​ Klopp និង​ Mourinho ក្នុង​ការ​ប្រកួត​ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ហើយ​ Dortmund ដែល​ជា​ម្ចាស់​ផ្ទះ បាន​បំបាក់​ Real រហូត​ដល់​៤-១។ ​ជើង​ទី​២ Real Madrid ​យក​ឈ្នះ Dortmund ២-០ ក៏​ជា​ជ័យ​ជម្នះ​ដំបូង​របស់​ Mourinho លើ Klopp តែ​ Real នៅ​តែ​មិន​អាច​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បើ​គិត​លើ​គ្រាប់​នៃលទ្ធផល​ទាំង​២ជើង។

 

កំណត់ត្រា​ប៉ះ​គ្នា​​របស់​ Klopp &​ Mourinho មុនជំនួប Red War

 

​រដូវ​កាល​មុន​ Klopp និង​ Mourinho ជួប​គ្នា​លើក​ដំបូង​នៅ Premier League ហើយ​ជា​លទ្ធផល​ ម្ចាស់​ផ្ទះ Chelsea ក្រោម​ការ​ដឹក​នាំ​របស់ Mourinho បាន​ចាញ់ Liverpool របស់​ Klopp ១-៣៕

 

សម្រាប់​ការ​ប្រកួត​ថ្ងៃ​ច័ន្ទ​ប្រិយ​មិត្ត​គិត​ថា​ Liverpool របស់​ Klopp ឬក៏​ Manchester United របស់ Mourinho ជា​អ្នក​ឈ្នះ?

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Skysport