Maradona ​ផ្ទុះ​កំហឹង​ ក្នុង​​ការ​ប្រកួត​សប្បុរសធម៌ ដើម្បី​សន្តិភាព

Diego Maradona ​វីរបុរស​​ជម្រើស​ជាតិ​អាហ្សង់ទីន​ បាន​ផ្ទុះ​កំហឹង​ខ្លាំង​ ក្នុង​ការ​ប្រកួត​សប្បុរសធម៌​មួយ​  មាន​ឈ្មោះ​ថា “រួបរួម​ដើម្បី​សន្តិភាព” ​ដែល​រៀបចំ​ដោយ​សម្ដេច​សង្ឃ​កាតូលិក Pope Francis ​នៅ​ទីក្រុង​​រ៉ូម ​ប្រទេស​អ៊ីតាលី កាល​ពី​យប់​មិញ។

 

Maradona ​ផ្ទុះ​កំហឹង​ ក្នុង​​ការ​ប្រកួត​សប្បុរសធម៌ ដើម្បី​សន្តិភាព

Diego Maradona (អាវខៀវ) និងអតីតកូនក្រុមរបស់លោក Sebastian Veron (ពណ៌ស)

 

ក្នុង​ការ​ប្រកួត​ដែល​មាន​ការ​ចូល​​រួម​ពី​អតីត​កីឡាករ​ល្បីៗ​ដូច​ជា Ronaldinho, Cafu, Francesco Totti និង​ Roberto Carlos អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​​អាហ្សង់ទីន​ (Maradona) បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​​​មិត្ត​រួម​ជាតិ​អាហ្សង់ទីន​ Juan Sebastian Veron ​​នៅ​ចុង​តង់​ទី​១​ ហើយ​ក៏​ដួល។ បន្ទាប់​ពី​​បុរស​វ័យ​​៥៥​ឆ្នាំ​ ​បាន​ខឹង ហើយ​ក៏​បាន​​ឌឺដង​សំដី​គ្នា មុន​ពេល​ត្រូវ​គេ​ជួយ​ឃាត់​ ​ពេល​ដើរ​ចូល​ទៅ​កន្លែង​សម្រាក។​សម្រាប់​លទ្ធផល​ការ​ប្រកួត​​ ក្រុម​របស់ Maradona បាន​ចាញ់​ក្រុម​​ខាង​​​ Sebastian Veron និង​ Ronaldinho ៥-១៕

 

Maradona ​ផ្ទុះ​កំហឹង​ ក្នុង​​ការ​ប្រកួត​សប្បុរសធម៌ ដើម្បី​សន្តិភាព

 

Maradona ​ផ្ទុះ​កំហឹង​ ក្នុង​​ការ​ប្រកួត​សប្បុរសធម៌ ដើម្បី​សន្តិភាព

 

Maradona ​ផ្ទុះ​កំហឹង​ ក្នុង​​ការ​ប្រកួត​សប្បុរសធម៌ ដើម្បី​សន្តិភាព

 

Maradona ​ផ្ទុះ​កំហឹង​ ក្នុង​​ការ​ប្រកួត​សប្បុរសធម៌ ដើម្បី​សន្តិភាព

 

Maradona ​ផ្ទុះ​កំហឹង​ ក្នុង​​ការ​ប្រកួត​សប្បុរសធម៌ ដើម្បី​សន្តិភាព

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101GreatGoals | DailyMail