Mate 9 របស់ Huawei តម្លៃប៉ុននេះ អាចជំនួសតំណែង Note 7 បានទេមើលទៅ?

Mate 9 របស់ Huawei តម្លៃប៉ុននេះ អាចជំនួសតំណែង Note 7 បានទេមើលទៅ?

Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ទី 3 របស់ពិភពលោក ក៏ដូចជាអ្នកឈរតំណែងទី 1 ប្រចាំទីផ្សារប្រទេសចិន។
ដោយឡែកកាលពីពេលកន្លងទៅនេះ Huawei ក៏ទើបតែដាក់បង្ហាញនូវប្រភេទស្មាតហ្វូនកាមេរ៉ាភ្លោះ 2 គ្រាប់គឺ
Huawei P9 របស់ខ្លួន។ យ៉ាងណាមុិញក្រោយភាពជោគជ័យមួយនេះបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ខ្លួនក៏នៅ
តែកំពុងសម្លឹងត្រៀមដាក់បង្ហាញជាបន្តនូវប្រភេទស្មាតហ្វូនអេក្រង់កោងរបស់ខ្លួនដំបូងបង្អស់ប្រចាំឆ្នាំ 2016 នោះគឺ
Huawei Mate 9 ។

Mate 9 របស់ Huawei តម្លៃប៉ុននេះ អាចជំនួសតំណែង Note 7 បានទេមើលទៅ?


យ៉ាងណាមុិញបើតាមប្រភពពីគេហទំព័រ Venture Beat ក៏បានបញ្ជាក់ថា Huawei Mate 9
ម៉ូឌែលថ្មីនេះ អាចជានឹងមាន 4 ពណ៌សំរាប់ជ្រើសរើស ហើយប្រភេទអេក្រង់ដែលបំពាក់នៅលើស្មាតហ្វូនមួយនេះដែរ
គឺជាប្រភេទអេក្រង់ Quad HD (2K) ដែលវាអាចគាំទ្រនឹងមុខងារ Daydream VR របស់ Huawei
បានយ៉ាងគាប់ប្រសើរថែមទៀតផង និយាយរួមទៅគឺល្អដាច់ជាងប្រភេទអេក្រង់ធម្មតាកម្រិត Full HD ឆ្ងាយណាស់។ ទាក់ទិននឹងលក្ខណៈសម្បត្តិម៉ាសុីន Mate 9 អាចមានអេក្រង់ធំទំហំ 5.9 អុីញ ដែលមានឈីបប្រភេទ
Kirin 960 ទំហំ 64-Bit ហើយមាន CPU 8 គ្រាប់ ដែលព្រមគ្នាជាមួយ RAM រហូតដល់ទៅ 6GB និងមានអង្គផ្ទុកទិន្នន័យធំបំផុតដល់ទៅ 256GB ឯណោះ។
Mate 9 របស់ Huawei តម្លៃប៉ុននេះ អាចជំនួសតំណែង Note 7 បានទេមើលទៅ?


ចំណែកឯទំហំកាមេរ៉ាក្រោយ អាចថាជាស្តេចកាមេរ៉ាទៀតហើយ វាជាប្រភេទកាមេរ៉ាភ្លោះពីរគ្រាប់មិនខុសពី P9
នោះឡើយ ហើយមានទំហំដល់ទៅ 20MP ភ្ជាប់ជាមួយលែនប្រភេទ f/2.0 ។ Mate 9 ត្រូវបានល្បីថា នឹងគ្រោងបង្ហាញមុខមាត់នៅលើទីផ្សារនាថ្ងៃទី 3 វិច្ឆិកាខាងមុខ ក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ ចំណែកឯតម្លៃពិតប្រាកដរបស់វាត្រូវបានគេនិយាយថា គឺខ្ទង់ប្រហែល 480$ ។ យ៉ាងណាមុិញយើងនឹងរាយការណ៍ជាផ្លូវការម្តងទៀតនៅថ្ងៃនោះតែម្តង។ ចុះបើដូចការដែលរ៉ាយរ៉ាប់ខាងលើ ពិតមែន តើវាអាចជំនួសតំណែង Note 7 ក្នុងចិត្តរបស់អ្នកបានដែរឫទេ?

ប្រភព: Venture Beat

---------------------------------------

ដោយ: កៅ រក្សា

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
Mate 9 របស់ Huawei តម្លៃប៉ុននេះ អាចជំនួសតំណែង Note 7 បានទេមើលទៅ?

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
Mate 9 របស់ Huawei តម្លៃប៉ុននេះ អាចជំនួសតំណែង Note 7 បានទេមើលទៅ?

ចុះថ្ងៃទី 13 ខែតុលា ឆ្នាំ 2016 ម៉ោង 04:41 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ