តើការទិញ Note 7 មួយតឹក អាចមានសេវាកម្មប្តូរទូរស័ព្ទថ្មីពី SAMSUNG ដែរឫទេ? [ទីនេះមានចម្លើយ]

តើការទិញ Note 7 មួយតឹក អាចមានសេវាកម្មប្តូរទូរស័ព្ទថ្មីពី SAMSUNG ដែរឫទេ? [ទីនេះមានចម្លើយ]

នេះអាចជាអត្ថបទថ្មីមួយទៀត ដែលមានអត្ថប្រយោជន៍កាន់តែពិសេសសំរាប់ប្រិយមិត្តដែលចូលចិត្តដេញសេរ៊ីទូរស័ព្ទ។
មានអ្នកខ្លះក៏ធ្លាប់សួរមកកាន់យើងខ្ញុំថាតើ Note 7 មួយតឹកដែលពួកគេទិញ អាចមានសេវាកម្មផ្លាស់ប្តូរថ្មីឫក៏អត់? អ្វីដែលកាន់តែពិសេសំរាប់ថ្ងៃនេះ ពួកយើងទទួលបានចម្លើយពីក្រុមហ៊ុន SAMSUNG នៅឯក្រៅប្រទេសហើយ ដោយពួកគេបាននិយាយថា មិនថាតែអតិថិជនបានទិញ Note 7 ដែលធ្លាប់ប្រើហើយ (មួយតឹក) ពីមិត្តភក្តិ ពី eBay ឫក៏ហាងតូចៗអ្វីនោះទេ ពួកគេនឹងទទួលយកមកវិញទាំងអស់
ហើយផ្លាស់ប្តូរជូនថ្មីនូវទូរស័ព្ទ Galaxy S7 Edge ឫ Galaxy S7 ត្រលប់ទៅវិញ ដោយតម្រូវឱ្យពួកគេខលទាក់ទងទៅក្រុមហ៊ុន SAMSUNG ផ្ទាល់ តាមរយៈទូរស័ព្ទលេខ 1-844-265-619 សំរាប់អតិថិជនក្រៅប្រទេសសិនតែប៉ុណ្ណោះ។ អ្វីដែលជាការងឿនឆ្ងល់ សំរាប់ក្រុមហ៊ុន SAMSUNG ផ្ទាល់នៅឯកម្ពុជាគឺហាក់បីជាពុំទាន់មានការឆ្លើយតប ក្នុងការបើកព្រឹត្តិការណ៍ផ្លាស់ប្តូរអ្វីនោះទេ ដោយពួកយើងមានតែរង់ចាំមើលជាបន្តទៀតក្នុងថ្ងៃបន្ទាប់ទាំងអស់គ្នា។

ប្រភព: Android Central

---------------------------------------

ដោយ: កៅ រក្សា

ចុះថ្ងៃទី 08 ខែតុលា ឆ្នាំ 2016 ម៉ោង 04:51 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

តើការទិញ Note 7 មួយតឹក អាចមានសេវាកម្មប្តូរទូរស័ព្ទថ្មីពី SAMSUNG ដែរឫទេ? [ទីនេះមានចម្លើយ]