វិធីដំឡើងទៅកាន់ iOS 10 ដោយមិនប្រើកុំព្យូទ័រ [VDO]

វិធីដំឡើងទៅកាន់ iOS 10 ដោយមិនប្រើកុំព្យូទ័រ [VDO]

iOS 10 ចេញមកអមជាមួយនឹងមុខងារថ្មី និងការរចនាសាថ្មី ( redesign ) គួរឲចាប់អារម្មណ៍មែនទែន។ ពិសេសនោះគឺ Apple បានបំបាត់ចោល slide to unlock ទាំងស្រុង និងជំនួសឲការប្រើ Press home to unlock វិញ ដោយអមជាមួយនឹងមុខងារ Raise to unlock ធ្វើឲអ្នកប្រើ iPhone ស៊េរី 6s ឡើងទៅអាចដោះសោរទូរស័ព្ទបាន ដោយគ្រាន់តែលើកទូរស័ព្ទឡើង ហើយស្គែនក្រយ៉ៅដៃតែបន្ដិចប៉ុណ្ណោះនឹងអាច unlock ទូរស័ព្ទបានដោយងាយៗ។ ងាកមកប្រធានបទយើងវិញម្ដង ថ្ងៃនេះក្រុមការងារយើង នឹងបង្ហាញប្រិយមិត្តអ្នកអានទាំងអស់គ្នាពីវិធីក្នុងការដំឡើងទៅកាន់ iOS 10 ដោយមិនចាំបាច់ប្រើ iTunes ឬកុំព្យូទ័រនោះទេ។ វាទាមទារឲមាន៖

- ថ្ម 50% ឡើងទៅ

- ភ្ជាប់ទៅកាន់ Wifi ឬ 3G ។

វិធី update:

1/. ចូល Setting > General > Software Update

2/. ដោនឡូត software ដោយចុចពាក្យ Download & Install រួចរង់ចាំរហូតដល់ការទាញយកចប់សព្វគ្រប់

3/. ធ្វើការដំឡើងដោយចុចពាក្យ Install នោះវានឹងលោតផ្ទាំងពណ៍ខ្មៅជាមួយនឹងឡូហ្គូ Apple ហើយអ្នកត្រូវរង់ចាំរហូតដល់ការដំឡើងចប់

4/. ធ្វើតាមផ្ទាំងណែនាំជាការស្រេច។


សូមបញ្ជាក់ផងដែរថាវិធីនេះអាចអនុវត្តបានតែចំពោះឧបករណ៍មិនទាន់ Jailbreak នោះទេ។ ចំណែកឯឧបករណ៍ ដែល Jailbreak រួចមិនអាចអនុវត្តតាមនេះបានទេ ព្រោះវានឹងធ្វើឲគាំងត្រឹមឡូហ្គូ Apple។ យ៉ាងណាមិញយើងក៏បាននាំយកមកនូវជាមួយវីដេអូមួយនេះសម្រាប់ប្រិយមិត្ត ដែលចង់ឃើញពីដំណើរការនៃការដំឡើងទៅកាន់ iOS 10 ពីដើមរហូតដល់ចប់ដោយមិនប្រើ iTunes។

---------------------------------------

ដោយ: ឆាយ

ចុះថ្ងៃទី 08 ខែតុលា ឆ្នាំ 2016 ម៉ោង 05:05 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

វិធីដំឡើងទៅកាន់ iOS 10 ដោយមិនប្រើកុំព្យូទ័រ [VDO]