ក្រសួង​ការបរទេស​យក​តម្លៃ​ជា​ផ្លូវការ​សម្រាប់​សេវា​សាធារណៈ

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបើកការិយាល័យសេវាសាធារណៈថ្មីមួយ និងយកតម្លៃជាផ្លូវការសម្រាប់សេវាសាធារណៈទូទៅ ដែលញឹកញាប់ប្រើដោយជនបរទេស ជាផ្នែកមួយនៃការប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីជំរុញការប្រមូលចំណូលនិងបង្កើនប្រសិទ្ធភាព។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញផ្សាយសេចក្តីណែនាំមួយកាលពីថ្ងៃពុធ ដោយប្រកាសអំពីការយកតម្លៃថ្មីសម្រាប់សេវានានា ក្នុងនោះមានទាំងការបន្តទិដ្ឋាការ ការបញ្ជាក់ឯកសារជាផ្លូវការ និងលិខិតអនុញ្ញាតឲ្យពលរដ្ឋខ្មែរនិងបរទេសរៀបការជាមួយគ្នាជាដើម។ ក្រសួងនេះបានបញ្ជាក់ក្នុងសេចក្តីណែនាំថា ការិយាល័យថ្មីនេះនៅក្រសួងការបរទេស នៅតាមវិថីសម្តេច ហ៊ុន សែន ត្រូវគេរំពឹងថា នឹងផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការទទួលសេវាបែបនេះ។ សេចក្តីណែនាំមានខ្លឹមសារថា “ត្រូវកំណត់ទីតាំងជាក់លាក់សម្រាប់ការផ្តល់សេវាសាធារណៈ និងមានមន្ត្រីប្រចាំការ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឲ្យបានទាន់ពេលវេលាតាមការកំណត់”។ សេចក្តីណែនាំបានបន្ថែមថា តារាងនឹងត្រូវបិទផ្សាយនៅការិយាល័យនោះដែលមានរាយលម្អិតអំពី “តម្លៃសេវា រយៈពេលអតិបរមានៃការផ្តល់សេវា និងសុពលភាពទៅតាមប្រភេទសេវានីមួយៗ”។ សេចក្តីណែនាំមានខ្លឹមសារបន្តថា មន្ត្រីដែលប្រចាំការនៅការិយាល័យថ្មីនេះក៏នឹងទទួលពាក្យបណ្តឹងតវ៉ា និងកត់ត្រាកិច្ចការលើបង្កាន់ដៃថ្មីដែលចេញដោយរដ្ឋ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះធ្វើឡើងដើម្បីឲ្យមានតម្លាភាពប្រសើរឡើង និងបំបាត់ភ្នាក់ងារដែលធ្វើជាឈ្មួញកណ្តាល និងយកតម្លៃផ្ទាល់ខ្លួន។ លោកបានមានប្រសាសន៍កាលពីថ្ងៃពុធថា “យើងសង្ឃឹមថា វិធានការនេះនឹងជួយបង្កើនល្បឿនសេវា និងកាត់បន្ថយភាពអសកម្មនានា ពីព្រោះសាធារណជននឹងអាចទៅផ្ទាល់ដល់ការិយាល័យផ្តល់សេវា និងមិនមានអ្នកសម្របសម្រួលទេ”។ លោកបាននិយាយបន្ថែមថា “នេះជាការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ដែលផ្តោតលើកំណែទម្រង់បែបនេះ និងជាពិសេសលើការកំណត់តម្លៃសេវាសាធារណៈជាផ្លូវការ […]

The post ក្រសួង​ការបរទេស​យក​តម្លៃ​ជា​ផ្លូវការ​សម្រាប់​សេវា​សាធារណៈ appeared first on The Cambodia Daily.