វិធី​ធម្មជាតិ ៥យ៉ាង​ជួយ​បង្កើន​ទឹក​ រំអិល​ក្នុង​ទ្វារមាស​ស្ត្រី

វិធី​ធម្មជាតិ ៥យ៉ាង​ជួយ​បង្កើន​ទឹក​ រំអិល​ក្នុង​ទ្វារមាស​ស្ត្រី

ស្ងួតទ្វារមាស ជាបញ្ហាមួយដែលស្ត្រីជាច្រើនបាន ប្រឈមមុខក្រោយពេលរាំងរដូវ។ ប៉ុន្តែស្ត្រីវ័យក្មេងក៏ជួបប្រទះនឹងបញ្ហានេះដែរ ដោយសារអតុល្យភាពអរម៉ូន។ កង្វះទឹករំអិលក្នុងទ្វារមាសមិនមែនជារឿងមួយធម្មតាដូចអ្នកគិតឡើយ។

ទ្វារមាស ជាសរីរាង្គងាយខូច បើគ្មានទឹករំអិល ជាពិសេសក្នុងកំឡុងពេលរួមភេទ ពេលសម្រុកចូលខ្លាំងពេកបណ្តាលឱ្យឈឺចាប់ និងដាច់រហែក នាំឱ្យឆ្លងមេរោគ និងជំងឺផ្សេងៗ។ ខ្សោយទឹករំអិលទ្វារមាសអាចព្យាបាលតាមវិធីធម្មជាតិ របបអាហារ និងតាមរយៈប្រើទឹករំអិល។

ទឹករំអិលទ្វារមាសត្រូវបានបង្កើតឡើងតាមរយៈក្រពេញស្ថិតនៅក្នុងកស្បូន។ ជាតិសំណើមផលិតដោយក្រពេញធ្វើដំណើរចុះទៅកាន់កស្បូន រួចចូលតាមបំពង់ស្បូន ទៅកម្ចាត់កោសិកាងាប់ក្នុងទ្វារមាស និងជួយសម្អាតបំពង់ទ្វារមាស។

ថើប លេង និងស្ទាបអង្អែល៖ក្នុងកំឡុងពេលរួមភេទ ទឹករំអិល ជាសារធាតុដ៏សំខាន់ជួយផ្តល់ក្តីសុខ និងកាត់បន្ថយការឈឺចាប់ពេលសម្រុកចូល។ ក្រពេញ Bartholins ស្ថិតក្នុងទ្វារមាសស្ត្រីនឹងផលិតទឹករំអិល ពេលស្ត្រីមានសម្រើប។ កង្វះទឹករំអិលក្នុងពេលរួមភេទដោយសារខ្វះការថើប លេង និងស្ទាបអង្អែល។

ទទួលទានអាហារផ្ទុកអរម៉ូនអឺសស្ត្រូសែន៖សណ្តែក គ្រាប់ធ្មៃ ផ្លែឈៀររី ផ្លែសឺលើរី…ជាអាហារមានផ្ទុកអរម៉ូនអឺសស្ត្រូសែន អាចជួយបង្កើនកម្រិតអរម៉ូនអឺសស្ត្រូសែនក្នុងខ្លួន និងទឹករំអិលក្នុងទ្វារមាស។

អាស៊ីតខ្លាញ់៖អាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា-៣ខ្ពស់នឹងជួយបង្កើនទឹករំអិលទ្វារមាស។ អាហារទាំងនេះរួមមាន គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ ត្រីធូណា ត្រីស្បៃកា ត្រីសាល់ម៉ុង ល្ង…ជាពិសេសព្យាបាលបញ្ហាស្ងួតទ្វារមាស។

វីតាមីន៖វីតាមីន B និងវីតាមីន A ប៊ែតា-ការ៉ូតែន ផ្ទុកទៅដោយអាស៊ីតខ្លាញ់ ដូច្នេះទទួលទានវីតាមីនទាំងនេះ ដើម្បីបង្កើនទឹករំអិលទ្វារមាស។ ថ្នាំគ្រាប់វីតាមីន E និងA ក៏អាចសូកបញ្ចូលក្នុងទ្វារមាស អាចជួយបង្កើតទឹករំអិល។

ទម្លាប់ត្រូវចៀសវាង៖ទទួលទានទឹកឱ្យបានគ្រប់គ្រាន់នឹងជួយបង្កើនទឹករំអិលទ្វារមាស។ ត្រូវចៀសវាងការទទួលទានកាហ្វេ ជាតិស្រវឹង និងភេសជ្ជៈផ្សេងៗទៀត ព្រោះវាបណ្តាលឱ្យស្ងួតទ្វារមាស។

ហាមប្រើសាប៊ូក្លិនក្រអូបលាងសម្អាតតំបន់ទ្វារមាស ព្រោះវានឹងបំផ្លាញតុល្យភាព pH របស់ទ្វារមាស។ ហើយក៏មិនត្រូវលាងសម្អាតទ្វារមាសនឹងទឹកច្រើនពេកដែរ នៅពេលអ្នកខ្សោយទឹករំអិល។ ប្រើតែផលិតផល pH មួយប៉ុណ្ណោះសម្រាប់លាងសម្អាតទ្វារមាស ដើម្បីគេចផុតពីបញ្ហាកង្វះទឹករំអិល៕

ប្រភព ៖ mungkulkar

Loading...

  • វិធី​ធម្មជាតិ ៥យ៉ាង​ជួយ​បង្កើន​ទឹក​ រំអិល​ក្នុង​ទ្វារមាស​ស្ត្រី已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:សុខភាព
Tags: