ស្ងាត់ៗនាយក្រិន បោះទុនរាប់ម៉ឺនដុល្លារ បើកហាង BBQ!

6 Videos


ក្រៅពីអាជីពកំប្លែង ពេលនេះតារាកំប្លែងមាឌតូចល្អិត នាយក្រិន បានបើកហាង BBQ ដែលមាន ឈ្មោះថា«ជួបគ្នានៅហាងនាយក្រិន»ដែលនឹងបើកដំណើរការទទួលអតិថិជននៅថ្ងៃទី ១៤ ខែតុលា ស្អែក នេះ។មានការនិយាយថា ស្ងាត់ៗនាយក្រិនបោះទុនរាប់ម៉ឺនដុល្លារបើកហាង BBQ ពិតជាមិនធម្មតាមែន ។

ស្ងាត់ៗនាយក្រិន បោះទុនរាប់ម៉ឺនដុល្លារ បើកហាង BBQ!

មានការនិយាយថា ក្រោយពីបានចេញទៅសម្តែងនៅសហរដ្ឋអាមេរិកជាមួយនាងប្រិមប្រិយ នាយ ក្រិន បានស្ពាយប្រាក់ដុល្លារបានច្រើនគួរសម ដោយសារការសម្តែងជាច្រើនខែនៅទីនោះទទួល ជោគជ័យ ខ្លាំង។មិនខុសពីតារាដទៃ នោះទេ នាយក្រិន បានចាប់ផ្តើមបោះទុនបើក ហាងBBQ ដែលមានឈ្មោះថា «ជួបគ្នានៅ ហាងនាយក្រិន»ដែលមានទីតាំងនៅម្តុំផ្លូវ ២០០៤ ដែលនឹងបើកទទួលអតិថិជនចាប់ពីថ្ងៃស្អែកនេះតទៅ ។

ស្ងាត់ៗនាយក្រិន បោះទុនរាប់ម៉ឺនដុល្លារ បើកហាង BBQ!

នាយក្រិនរំពឹងថា របរថ្មីរបស់ខ្លួននិងទទួលបានការគាំទ្រពីសំណាក់មហាជន ។ គេនៅចាំបានថា មុនចេញទៅសម្តែងនៅអាមេរិក នាយក្រិន បានប្រាប់ថា នឹងខំប្រឹងសន្សំលុយដើម្បីយកមក រៀបការ តែរហូតមកដល់ពេលនេះ គេនៅមិនទាន់លេចលឺដំណឹងថានាយនិងចូលរោងការនៅពេលណានោះទេ ។

ស្ងាត់ៗនាយក្រិន បោះទុនរាប់ម៉ឺនដុល្លារ បើកហាង BBQ!

សព្វថ្ងៃ នាយក្រិនកំពុងរស់នៅយ៉ាងសុខសាន្តជាមួយភរិយាក្រោយ រួមជាមួយកូនប្រុសស្រីពីរនាក់ ដែលមានមុខ មាត់ស្អាតបាតគួរអោយស្រលាញ់ ៕ ចេនី

ស្ងាត់ៗនាយក្រិន បោះទុនរាប់ម៉ឺនដុល្លារ បើកហាង BBQ!ស្ងាត់ៗនាយក្រិន បោះទុនរាប់ម៉ឺនដុល្លារ បើកហាង BBQ!