តើ​យប់​នេះ​ Messi អាច​បញ្ចប់​កំណត់​ត្រា​ដ៏​អាក្រក់​ពេល​ជួប​ Petr Ceh បាន​ដែរ​ឬ​ទេ​ ?

ក្នុង​ជួប​គ្នា​ក្នុង​ការ​ប្រកួត​កន្លង​មក Lionel Messi ធ្លាប់​មាន​ប្រវត្តិ​ដ៏​ជូរ​ចត់​មួយ​នឹង​អ្នក​ចាំ​ទី​ Arsenal បច្ចុប្បន្ន​កីឡាករ​ Petr Cech ខណៈ​ពួក​គេ​នឹង​ត្រូវ​ជួប​គ្នា​ជា​ថ្មី​នៅ​យប់​នេះ​ ។

ហើយ​ប្រវត្តិ​ដ៏​ជូរ​ចត់​នោះ​គឺ​កីឡាករ​ Messi មិន​ធ្លាប់​បាន​ស៊ុត​ចូល​សំណាញ់​ទី​របស់​កីឡាករ​ Cech បាន​សូម្បី​តែ​មួយ​គ្រាប់​សោះ​ក្នុង​ជួប​គ្នា​៨​ប្រកួត​កន្លង​មក​ហើយ​ក្នុង​នោះ​សូម្បី​តែ​មាន​ឱកាស​ប៉េណាល់ទី​មួយ​លើក​ផង​ដែរ​ គួរ​រំលឹក​ថា​កាល​នោះ​ Cech គឺ​នៅ​ជា​អ្នក​ចាំទី​របស់​ក្លឹប​ Chelsea នៅ​ឡើយ ។

ដោយ​ឡែក​កាល​ពី​ជាង​១​ខែ​មុន​កីឡាករ​ Petr Ceh ក៏​បាន​និយាយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ដោយ​គេ​រំពឹង​គេ​នឹង​អាច​រារាំង​បាល់​ Messi មិន​ឲ្យ​ចូល​សំណាញ់​របស់​គេ​បន្ត​ទៀត​ ហើយ​ក៏​សង្ឃឹម​ថា​ Arsenal អាច​បំបាក់​ Barcelona ផង​ដែរ​ ។

រង់់​ចាំ​មើល​ទាំង​អស់​គ្នា​តើ​យប់​នេះ​ Messi អាច​បញ្ចប់​ប្រវត្តិ​ដ៏​ជូរ​ចត់​នេះ​ឬ​យ៉ាង​ណា​ ? ហើយ​ Arsenal អាច​ធ្វើ​ឲ្យ​ Barcelona ទៅ​វិញ​ទាំង​ស្ពឹក​មុខ​ឬទេ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • តើ​យប់​នេះ​ Messi អាច​បញ្ចប់​កំណត់​ត្រា​ដ៏​អាក្រក់​ពេល​ជួប​ Petr Ceh បាន​ដែរ​ឬ​ទេ​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:កំសាន្ត
Tags: