កំពង់ធំ​ទទួល​បាន​អគារសិក្សា​៨​ខ្នង ស្មើ​១១៤​បន្ទប់​ពី​សម្តេច​តេ​ជោ​ហ៊ុន​សែន

កំពង់ធំ​ទទួល​បាន​អគារសិក្សា​៨​ខ្នង ស្មើ​១១៤​បន្ទប់​ពី​សម្តេច​តេ​ជោ​ហ៊ុន​សែន



កំពង់ធំ​: តាម​ប្រសាសន៍​នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ មេ​បញ្ជាករ​កង​វិស្វកម្ម​តេ​ជោ ហ៊ុន​សែន​សៀមរាប អោយ​ដឹង​ថា​ខេត្តកំពង់ធំ បាន​ទទួល​អគារសិក្សា​ចំនួន​៨​ខ្នង​ស្មើ​១១៤ បន្ទប់​។​ចំនួន​នេះ​មិន​ទាន់​គិតដល់ តារាង​បាល់​ទាល់ បាល់ទះ ក្លោ​ង​ទ្វារ របង​និង​ការ​ចាក់សាប​ក្នុង​ទីធ្លា​នៅឡើយ​ទេ​។

ការ​ផ្តោត​ចំនួន​តួលេខ​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១​ខែតុលា​ឆ្នាំ​២០១៦​នេះ ខណៈ​ពេល​ដែល​នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ ចុះ​ពិនិត្យ​ការ​សាងសង់​អគារសិក្សា​ថ្មី ស្ថិត​នៅ​វិទ្យាល័យ​កំពង់ធំ និង​អនុ​វិទ្យាល័យ​បល្ល័ង្ក​។

នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ​បាន​មាន​ប្រសាសន៍​ថា អគារសិក្សា​ទាំងនោះ​គឺ​ផ្តល់ ជូន​សាលា​បឋម​សិក្សា​បល្ល័ង្ក មាន​អគារសិក្សា​១​ខ្នង​កំពស់​២​ជាន់​ស្មើ​១២​បន្ទប់ , ទី​ចាត់ ការ​១​ខ្នង​មាន​៣​បន្ទប់ និង​ចាក់​បេតុង​ចូល​ក្នុង​សាលា , ធ្វើ​របង​សាលា និង​ធ្វើ​ក្លោ​ង​ទ្វារ​សា លា​។

វិទ្យាល័យ​ហ៊ុន សែន​បល្ល័ង្ក ទទួល​បាន​អគារសិក្សា​១​ខ្នង​កំពស់​២​ជាន់​ស្មើ​១២​បន្ទប់  ជួសជុល​អគារ​ចាស់​ទាំងអស់​, ចាក់​បេតុង​ផ្លូវ​ចូល​សាលា ,​ធ្វើ​របង​សាលា ,​និង​ធ្វើ​ក្លោ​ង​ទ្វារ សាលា​។ សាលា​បឋម​សិក្សា​អនុវត្ត ទទួល​បាន​អគារសិក្សា​១​ខ្នង​កំពស់​២​ជាន់​ស្មើ​១២​បន្ទប់ ,​កែ​លំអ អគារ​ចាស់​ទៅ​ជាទី​ចាត់ការ​សាលា , ចាក់​បេតុង​ផ្លូវ​ចូល​ក្នុង​សាលា , ធ្វើ​របង​សាលា ,​និង​ធ្វើ​ក្លោ​ង​ទ្វារ​សាលា​។

វិទ្យាល័យ​កំពង់ធំ ទទួល​បាន​អគារសិក្សា​១​ខ្នង​កំពស់​៣​ជាន់​ស្មើ​៣០​បន្ទប់ , ជួសជុល​អគារ​ចាស់ , ចាក់​បេតុង​ផ្លូវ​ចូល​សាលា , ធ្វើ​របង​សាលា ,​និង​ធ្វើ​ក្លោ​ង​ទ្វារ​សាលា ,​ធ្វើ​តារាង បាល់ទាត់​គ្រប់​ប្រភេទ , និង​វិទ្យាល័យ ហ៊ុន​សែន​តាំងគោក ទទួល​បាន​អគារសិក្សា​១​ខ្នង​កំពស់​៣​ជាន់​ស្មើ​៣០​បន្ទប់ , អគារសិក្សា​១​ខ្នង​កំពស់​២​ជាន់​ស្មើ​១២​បន្ទប់ , អគារ​ទី ចាត់ការ​១​ខ្នង​ស្មើ​៣​បន្ទប់ , ជួសជុល​អគារ​ចាស់​ទាំងអស់ , ចាក់​បេតុង​ចូល​ផ្លូវ​សាលា , ធ្វើ​របង​សាលា​និង​ធ្វើ​ក្លោ​ង​ទ្វារ​សាលា​។

សមិទ្ធផល​វិស័យ​អប់រំ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ហើយ​បាន​ប្រគល់​ភារកិច្ច​ជូន​នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ មេបញ្ជាការ​កង​វិស្វកម្ម​តេ​ជោ​ហ៊ុន​សែន​សៀមរាប​ជា​អ្នក​កសាង ៕