ប្រជាពលរដ្ឋ នៅ​ឃុំ​ពត់​សរ ផ្ទុះ​កំហឹង​ជាមួយ​ព្រះ​ចៅអធិការ វត្ត​ឃ្លាំងមឿង ដែល​នាំ​គ្រួសារ​មក​រស់នៅ​ក្នុង​វត្ត ហើយ​ធ្វើ​អាជីវកម្ម

ប្រជាពលរដ្ឋ នៅ​ឃុំ​ពត់​សរ ផ្ទុះ​កំហឹង​ជាមួយ​ព្រះ​ចៅអធិការ វត្ត​ឃ្លាំងមឿង ដែល​នាំ​គ្រួសារ​មក​រស់នៅ​ក្នុង​វត្ត ហើយ​ធ្វើ​អាជីវកម្ម



តាកែវ​: ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​តាម​ចំនុះ​ជើងវត្ត ឃ្លាំងមឿង ស្ថិត​នៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី បាន​នាំ​គ្នា​តវ៉ា និង​លើក​បដា​សុំ​អោយ​ដេញ​ព្រះ​ចៅអធិការ​វត្ត​ចេញពី​វត្ត​ដោយសារ​តែ​លោក​បាន​នាំ​គ្រួសារ របស់​ព្រះ​អង្គ មក​រស់នៅ​ក្នុង​វត្ត គ្មាន​ការ​រីក​ចម្រើន​។ 

ក្នុង​ករណី​នេះ​បាន​ធ្វើ​អោយ បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ផ្ទុះ​កំហឹង មិន​ចង់​ចូល​ធ្វើបុណ្យ​តទៅ​ទៀត ដោយសារ​តែ​ប្រជាពលរដ្ឋ ចំណុះ​ជើងវត្ត មិន​ពេញចិត្ត​នៅ​ទ​ង្វើ​របស់​ព្រះ​ចៅអធិការ និង​ម្តាយ​របស់​លោក ធ្វើ​ខុសឆ្គង​នៅ​ច្បាប់​របស់​ព្រះសង្ឃ ជា​ពិសេស ម្តាយ​របស់​លោក បាន​ប្រើ​ពាក្យ​ពេ​ជ មិន​សមរម្យ​មក​លើ​ពុទ្ធបរិស័ទ និង​បាន​ជេរ​ប្រមាថ លោក​នេន ដែល​ចេញ​ទៅ​បិណ្ឌបាត មិន​បាន​ថា បើ​ហែង​បិណ្ឌ​មិន​បាន​មិនបាច់​ស៊ី​ទេ​។

ហេតុការណ៍​តវ៉ា​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​១៣ ខែតុលា ដោយសារ​តែ​បងប្អូន​ប្រជាពលរដ្ឋ ចំណុះ​ជើងវត្ត ទ្រាំ​មិន​បាន នូវ​ទ​ង្វើ​ដែល​ខុសឆ្គង ខុស​ហើយ​ខុស​ទៀត​មិន​ព្រម​កែខ្លួន ធ្វើ​អោយ​ពួក​គាត់​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ជាមួយ​ចៅអធិការ​វត្ត និង​គ្រួសារ​របស់​លោក ហើយ​ត្រូវ​តែ​នាំ​គ្នា​តវ៉ា​សុំ​ដេញ​លោក​និង​គ្រួសារ​របស់​លោក ចេញពី​វត្ត​អោយ​បាន បើ​មិន​ដូច្នេះ​ទេ វត្ត​របស់​ពួក​គាត់​ពិតជា​គ្មាន​ការ​រីក​ចម្រើន​នោះ​ទេ មាន​តែ​ការ​បាត់បង់​ទៅ​វិញ​។

អ៊ុំ​ស្រី ភឿ​ង សុខ​កប អាយុ​៥៨​ឆ្នាំ ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​បាន​និយាយ​ថា​តាំង​ព្រះ​ចៅអធិការ​វត្ត​បាន​យក​គ្រួសារ របស់​ព្រះ​អង្គ មក​នៅ​ក្នុង​វត្ត បាន​ធ្វើ​អោយ​អ្នក​ភូមិ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ដោយ​ទ្រាំ​នឹង​ទ​ង្វើ​ខុសឆ្គង​ជា​ច្រើន របស់​ចៅអធិការ និង​ម្តាយ​របស់​ព្រះសង្ឃ ជេរ​ប្រមាត​មើលងាយ ដល់​អ្នក​ផ្សេង​មួយ​ចំនួន​នៅ​ក្នុង​វត្ត ជា​ពិស​សេ​នោះ​គឺ​គ្មាន​ការ​រីក​ចម្រើន និង​ថែម​ទាំង​បាត់​នៅ​សម្ភារៈ​មួយ​ចំនួន​នៅ​ក្នុង​វត្ត​ថែម​ទៀត​។

សូម​បញ្ជាក់​ផង​ដែរ​ថា ព្រះ​ចៅអធិការ​វត្ត​ឃ្លាំងមឿង​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា សុំ​បណ្តេញ​ចេញពី​វត្ត​នោះ​មាន​ព្រះ​នាម ច័ន្ទ ពេជ្រ​រស្មី មាន​អាយុ​២៦​ព្រះ​វស្សា​។ ហើយ​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា​នោះ គឺ​ព្រះ​ចៅអធិការ​មិន​បាន​ចេញ​មុខ មក​ដោះស្រាយ ជាមួយនឹង​ពុទ្ធបរិស័ទ​ទេ ដោយ​ចៅអធិការ​បាន​ចាក់សោរ សម្ងំ​នៅ​ក្នុង​កុដិ មិន​ព្រម​ចេញ​មក​ក្រៅ​នោះ​ទេ​។

បន្ទាប់​ពី​មានការ​តវ៉ា​សុំ​ដក​ចៅអធិការ​វត្ត​ចេញ​នោះ លោក​អភិបាលស្រុក​បាទី រួម​ជា​មន្ទីរ​ធម្មការ បាន​ចូល​មក​ដោះស្រាយ​នៅ​បញ្ហា​នេះ​តែ មើលទៅ​ដូច​ជា​មិន​ដូច​បំណង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទេ ដោយ​គ្រានតែ​សុំ​អោយ​ប្រជាពលរដ្ឋ​មាន​សភាព​ស្ងប់ស្ងាត់​សិន រង់ចាំ​ពួក​គាត់​រាយ​ការ​ណ៌​ទៅ​គណសង្ឃ​ថ្នាក់​ខេត្ត​សិន ដើម្បី​មាន​វិធានការ​ដោះស្រាយ ។ 

តែ​ទោះជា​យ៉ាងណា​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តែ​ទទូច​ធ្វើ​យ៉ាងណា​ត្រូវ​តែ​ដក​ព្រះ​ចៅអធិការ​វត្ត​នឹង​ចេញ​អោយ​បាន បើ​នៅ​តែ​បែប​នេះ ពួក​គាត់​មិន​មាន​ទឹកចិត្ត​ធ្វើបុណ្យ​ជាមួយ សង្ឃ​ដែល​បាន​បច្ច័យ​ពី​វត្ត​ហើយ មិន​កសាង​វត្ត បែរ​ទៅ​ជា​កសាង​គ្រួសារ​របស់​ខ្លួន​ទៅ​វិញ​នោះ​ទេ​៕