នគរបាល​ការពារ​ព្រំដែន​ម្នាក់ ចុះ​ល្បាត​ជាន់​មីន​ដាច់​ជើង​ម្ខាង

នគរបាល​ការពារ​ព្រំដែន​ម្នាក់ ចុះ​ល្បាត​ជាន់​មីន​ដាច់​ជើង​ម្ខាង



ឧត្តរមានជ័យ​: មន្ដ្រី​នគរបាល​ម្នាក់ បាន​ចុះ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ស្រាប់តែ​ជាន់​មីន​ដាច់​ជើង​ម្ខាង​រង​របួស​ធ្ងន់ធ្ងរ​។​ក្រោយ​ពី​កើតហេតុ​ភ្លាម​ៗ កងកម្លាំង​បាន​ជួយ​សង្គ្រោះ ដោយ​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ ស្រុក​កាប​ជើង ខេត្ត​សុ​រិ​ន ប្រទេស​ថៃ​ជា​បន្ទាន់​ផង​ដែរ​។

ករណី​គ្រោះថ្នាក់​ដោយ​មន្ត្រី​នគរបាល​ការពារ​ព្រំដែន ជាន់​មីន​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​១២ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ការពារ​ព្រំដែន បាន​ចុះ​ល្បាត​តាម​បន្ទាត់​ព្រំដែន ដោយ​សហការ​ជាមួយ​កម្លាំងយោធា ផ្នែក​សឹក​រង​អន្លង់​វែង​៥​នាក់ ដឹកនាំ​ដោយ​លោក ឡោ​យ ឡាយ មេបញ្ជាការ​រង​កងអនុសេនាតូច​លេខ​២ គ​.៧​។ លុះ​ល្បាត​ពី

ចំណុច​លេខ​១០ ទៅ​លេខ​៩ ស្រាប់តែ ជន​រង​គ្រោះជា​កម្លាំង​នគរបាល​ម្នាក់​ឈ្មោះ អៀង សុដន បាន​ជាន់​មីន​ស្គរ​ប្រភេទ​K58 បណ្តាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​ខាងស្តាំ និង​របួស​ជើង​ខាងឆ្វេង​៕