បន្តិចទៀត​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយក​រដ្ឋមន្ត្រី វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៣ តុលា សម្តេច​តេ​ជោ ហ៊ុន សែន និង លោក ហ្ស៊ី ជី​ន​ពីង ប្រធានាធិបតី​ចិន នឹង​ជួប​ពិភាក្សា​ទ្វេភាគី ។

បន្ទាប់​ពី​ពិភាក្សា​ចប់ មេដឹកនាំ​ទាំង​ពីរ​នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​និង​ពិធីសារ​យ៉ាង​ហោច​ណាស់​ចំនួន​២៨៕