ប៉ូលិស​ខេត្ត​រតនគិរី​នឹង​បញ្ជូន​ជនជាតិ​វៀតណាម​បី​នាក់​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៤​តុលា

មន្ត្រី​ប៉ូលិស​ស្នងការដ្ឋាន​ខេត្ត​រតនគិរី គ្រោង​បញ្ជូន​ជនជាតិ​វៀតណាម បី​នាក់​ទៅ​ស្ថាប័ន​អយ្យការ​នៅ​ថ្ងៃ​ទី​១៤ តុលា ដើម្បី​ចាត់ការ បន្ទាប់​ពី​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល កសាង​សំណុំ​រឿង​ពួក​គេ​ចប់​សព្វគ្រប់។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក ជា ប៊ុនធឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ថា ប៉ូលិស​សម្រេច​រក្សា​ជនជាតិ​វៀតណាម ទាំង​បី​នាក់​នៅ​ស្នងការដ្ឋាន​ប៉ូលិស​មួយ​យប់​ទៀត ដោយសារ​សំណុំ​រឿង​ទើប​ធ្វើ​រួច​រាល់​នៅ​ពេល​រសៀល និង​ហួស​ម៉ោង​ធ្វើ​ការ៖ «»

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថាន បញ្ជាក់​ថា ជនជាតិ​វៀតណាម ទាំង​បី​នាក់​មាន​កំហុស​ចូល​មក​ខួង​យក​គំរូ​សំណាក​ថ្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។