ប្លែកៗ! បុរសម្នាក់បរិភោគ «សុក» ប្រពន្ធរបស់ខ្លូន រងការរិះគន់យ៉ាងខ្លាំង

6 Videos


តាមប្រភពព័ត៌មាន Daily Mail របស់អង់គ្លេសបានរាយការណ៍ឲ្យដឹងថា នៅតំបន់ Darlington អង់គ្លេស មានបុរសមា្នក់បានបរិភោគសុកប្រពន្ធរបស់គាត់ ព្រមទាំងបានថតរូបភាពបង្ហោះតាមបណ្តាញសង្គមហ្វេស ប៊ុកទៀតផង ។ ទង្វើបែបនេះបានធ្វើឲ្យមហាជននាំគ្នារិះគន់យ៉ាងចាស់ដៃ ព្រមទាំងមានអារម្មណ៍ថាខ្ពើម និង រកកលចង់ក្អួតចង្អោរទៀតផង ។

ប្លែកៗ! បុរសម្នាក់បរិភោគ «សុក» ប្រពន្ធរបស់ខ្លូន រងការរិះគន់យ៉ាងខ្លាំង

បុរសជនជាតិអង់គ្លេសម្នាក់នេះឈ្មោះ Ross Watson អាយុ ៣២ ឆ្នាំ ក្រោយពេលដែលប្រពន្ធគាត់ បានសម្រាលកូនរួចហើយលោក Watson ក៏សម្រេចបរិភោគសុកប្រពន្ធរបស់គាត់ទាល់តែអស់ ។ លោកបាន យកសុកមួយចំណែកទៅចំអិន និង មួយចំណែកទៀតបរិភោគឆៅតែម្តង ។ ក្រោយពេលបរិភោគហើយលោក បាននិយាយថា ខ្ញុំហាក់មានការខកចិត្តបន្តិច ព្រោះមិនមានរសជាតិអ្វីឆ្ងាញ់ពិសេសជាងប្រភេទសាច់សត្វដទៃទៀត នោះឡើយ ។

ប្លែកៗ! បុរសម្នាក់បរិភោគ «សុក» ប្រពន្ធរបស់ខ្លូន រងការរិះគន់យ៉ាងខ្លាំង

បន្ទាប់ពីលោក Ross Watson បង្ហោះរូបថតដ៏គួរឲ្យខ្ពើមនេះហើយគឺរងការរិះគន់យ៉ាងខ្លាំង ហើយ ទាក់ទងរឿងនេះលោកបានឆ្លើយតបវិញថា អ្នករាល់គ្នាបានត្រឹមតែភ្ញាក់ផ្អើល និង ចម្លែកចិត្តតែប៉ុណ្ណោះ ។ ខ្ញុំជឿ ជាក់ថាមានមនុស្សមួយចំនួនធំក៏ធ្លាប់បរិភាគសុកនេះដែរ ។ តាមពិតសុក គឺជាអាហារអាចបរិភោគបាន និង សំបូរ ដោយជីវជាតិទៀតផង ចុះហេតុអ្វីបរិភោគមិនបាន? ម្យ៉ាងទៀតនេះក៏ជាកូនចុងក្រោយរបស់ខ្ញុំដែរដូច្នេះប្រសិន បើនៅពេលនេះខកខានមិនបានបរិភោគទេនោះ គឺខ្ញុំមិនមានឱកាសបានភ្លក់រសជាតិឡើយ ៕ គ ឡេង
ប្លែកៗ! បុរសម្នាក់បរិភោគ «សុក» ប្រពន្ធរបស់ខ្លូន រងការរិះគន់យ៉ាងខ្លាំង