Ribery ៖ Griezmann មិន​ទាន់​សាក​សម​ជា​កីឡាករ​លំដាប់​ពិភព​លោក​នៅ​ឡើយ​ទេ​

ប្រិយមិត្តប្រហែលជាដឹងហើយថាខ្សែប្រយុទ្ធសញ្ជាតិបារាំងមួយរូបដែលកំពុងលេងនៅក្លឹប At Madrid គឺកីឡាករ Antoine Griezmann ត្រូវបានមនុស្សជាច្រើនទទួលស្គាល់ថាជាខ្សែប្រយុទ្ធដ៏លេចធ្លោម្នាក់ក្នុងវិស័យបាល់ទាត់នាពេលបច្ចុប្បន្ន ខណៈកាលពីអំឡុង Euro ២០១៦ គេបង្ហាញទម្រង់យ៉ាងល្អឲ្យជម្រើសជាតិបារាំងរហូតទទួលបានពានរង្វាន់ស្បែកជើងមាសក្នុងព្រឹត្តិការណ៍នោះទៀតផង ។

តែយ៉ាងណាថ្មីៗកីឡាកររួមជាតិបារាំងមួយរូបគឺ Frank Ribery បានលើកឡើងថាកីឡាករ Griezmann មិនទាន់សាកសមជាកីឡាករលំដាប់ពិភពលោកបាននៅឡើយនោះទេ ។ ដោយ Ribery បានលើកឡើងថា « Griezmann បានបង្ហាញទម្រង់លេងយ៉ាងល្អកាលពីរដូវកាលមុន ប៉ុន្តែគេត្រូវបន្តរក្សាកម្រិតលេងល្អបែបនេះក្នុងរយៈពេលយូរទៀតដើម្បីក្លាយជាកីឡាករលំដាប់ពិភពលោកមួយរូបបាន » ។

Ribery ៖ Griezmann មិន​ទាន់​សាក​សម​ជា​កីឡាករ​លំដាប់​ពិភព​លោក​នៅ​ឡើយ​ទេ​

Ribery បន្ថែមថា « មនុស្សជាច្រើនប្រហែលជាគិតថាអ្នកក្លាយជាកីឡាករលំដាប់ពិភពលោកបានហើយអាចឈានដល់ការឈ្នះពាន BallondÓr ទៀតផងក្រោយពីអ្នកបង្ហាញសមត្ថភាពអស្ចារ្យត្រឹម១ឬ២ឆ្នាំ ក៏ប៉ុន្តែសម្រាប់ខ្ញុំគិតថាអ្នកត្រូវចាយពេល៥ទៅ១០ឆ្នាំដើម្បីក្លាយជាកីឡាករកំពូលម្នាក់បាន ជាពិសេសក្រោយពេលមានរបួសហើយអ្នកនៅតែអាចធ្វើបានល្អនោះគឺអ្នកសាកសមហើយខ្ញុំនឹងអបអរអ្នក » ។

គួររំលឹកថាកីឡាករ Griezmann បានចាប់ផ្ដើមបង្ហាញភាពលេចធ្លោរបស់ខ្លួនតាំងពីចូលរួមជា At Madrid ក្នុងឆ្នាំ២០១៤ ហើយគិតមកដល់ពេលនេះរូបគេស៊ុតបញ្ចូលទីបានចំនួន៦៣គ្រាប់ក្នុងការបង្ហាញខ្លួន១១៥ប្រកួត ។ ដោយឡែកសម្រាប់ជម្រើសជាតិ Griezmann ស៊ុតបញ្ចូលទីបានសម្រេចចំនួន១៤គ្រាប់ក្នុងការបង្ហាញខ្លួន៣៨ប្រកួត ។

ប្រភព ៖

  • Ribery ៖ Griezmann មិន​ទាន់​សាក​សម​ជា​កីឡាករ​លំដាប់​ពិភព​លោក​នៅ​ឡើយ​ទេ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:វីដេអូ
Tags: