អាមេរិក​សងសឹក​ដោយ​បាញ់​មីស៊ីល​ទៅ​វិញ ក្រោយ​មាន​មីស៊ីល​៣​គ្រាប់​ហោះ​សំដៅ​នាវា​ខ្លួន

អាមេរិក​សងសឹក​ដោយ​បាញ់​មីស៊ីល​ទៅ​វិញ ក្រោយ​មាន​មីស៊ីល​៣​គ្រាប់​ហោះ​សំដៅ​នាវា​ខ្លួន

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មីស៊ីល២គ្រាប់ហោះចេញពីដែនដីក្នុងប្រទេសយេមែន កាន់កាប់ដោយក្រុមឧទ្ទាម Houthi បានហោះសំដៅនាវាចម្បាំងអាមេរិកមួយគ្រឿងនៅមជ្ឈិមបូព៌ា ហើយដល់ថ្ងៃនេះវិញ អាមេរិកបានសងសឹកទៅវិញ ដោយកម្ទេចអស់ប្រព័ន្ធរ៉ាដាជាច្រើន ក្នុងតំបន់ទាំងនោះ ។

ប្រភពពីមន្ទីរបញ្ចកោណបានប្រាប់ឲ្យដឹងថា កន្លែងដែលអាមេរិកបានបាញ់កម្ទេចរ៉ាដានោះ គឺកាន់កាប់ដោយក្រុមឧទ្ទាម Houthi ។ វាជាលើកទីមួយហើយ ដែលអាមេរិកធ្វើការវាយប្រហារលើក្រុមឧទ្ទាមនេះ តាំងពីជម្លោះនៅយេមែនបានចាប់ផ្ដើមកាលពីខែមីនា ឆ្នាំ២០១៥មក ។
អាមេរិក​សងសឹក​ដោយ​បាញ់​មីស៊ីល​ទៅ​វិញ ក្រោយ​មាន​មីស៊ីល​៣​គ្រាប់​ហោះ​សំដៅ​នាវា​ខ្លួន
បញ្ជាឲ្យបាញ់កម្ទេចរ៉ាដាទាំងនេះ គឺធ្វើឡើងដោយប្រធានាធិបតី Barack Obama បាញ់ដោយនាវាពិឃាដ USS Nitze ជាប្រភេទមីស៊ីលបាញ់ចេញពីនាវា ឈ្មោះថា Tomahawk ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Peter Cook បានថ្លែងឲ្យដឹងថា “ការវាយប្រហារមានកម្រិតបែបនេះ គឺធ្វើឡើងដើម្បីការពារកងទ័ព នាវា និងសេរីភាពនៃការធ្វើនាវាចរណ៍របស់យើង ហើយយើងនឹងផ្ដល់តម្លៃតបស្នងដ៏សមរម្យមួយទៅវិញ ចំពោះនរណាដែលបង្កការគំរាមកំហែងដល់នាវា និងចរាចរណ៍ពាណិជ្ជកម្មយើង ។”

តាមពិតទៅកាលពីថ្ងៃអាទិត្យនេះ មានមីស៊ីល២គ្រាប់ បានហោះសំដៅនាវា USS Mason ស្ថិតនៅក្នុងច្រកសមុទ្រ Bab al-Mandab ក្បែរសមុទ្រក្រហម តែ USS Mason អាចគេចផុត ហើយវាក៏ធ្លាក់ក្នុងទឹកទៅ ដោយឡែកមុនពេលដែលអាមេរិកវាយប្រហារលើរ៉ាដាទាំងនោះវិញ មានមីស៊ីលមួយគ្រាប់ទៀត បានហោះសំដៅនាវាចម្បាំងអាមេរិកដូចគ្នា ។

មីស៊ីលដែលបាញ់ឆ្ពោះមកនាវាអាមេរិកនោះ ត្រូវអាមេរិកអះអាងថា ជាប្រភេទមីស៊ីលរបស់អ៊ីរ៉ង់ ដែលផ្ដល់ឲ្យក្រុមឧទ្ទាម Houthi ដែលជាសម្ព័ន្ធមិត្តនឹងគ្នា ។ អ្នកវិភាគម្នាក់បានលើកឡើងថា ការដែល Houthi បាញ់មីស៊ីលសំដៅនាវាអាមេរិកនេះ គឺបញ្ជក់យ៉ាងច្បាស់ថា ឧទ្ទាមនេះបានចូលបក្សពួកនឹងក្រុម Lebanese Hezbollah, Hamas និងអ៊ីរ៉ង់ហើយ ។

សូមបញ្ជាក់ថា ឧទ្ទាម Houthi កំពុងតែប្រយុទ្ធនឹងក្រុមរដ្ឋាភិបាលយេមែន គាំទ្រដោយអន្តរជាតិ នោះគឺរដ្ឋាភិបាលប្រធានាធិបតី Abd Rabbu Mansour al-Hadi ហើយបច្ចុប្បន្ននេះ អារ៉ាប៊ីសាអ៊ូឌីត គាំទ្រពីក្រោយដោយអាមេរិក ក៏កំពុងតែព្យាយាមបោសសម្អាតឧទ្ទាមនេះដែរ ៕

អាមេរិក​សងសឹក​ដោយ​បាញ់​មីស៊ីល​ទៅ​វិញ ក្រោយ​មាន​មីស៊ីល​៣​គ្រាប់​ហោះ​សំដៅ​នាវា​ខ្លួន

អាមេរិក​សងសឹក​ដោយ​បាញ់​មីស៊ីល​ទៅ​វិញ ក្រោយ​មាន​មីស៊ីល​៣​គ្រាប់​ហោះ​សំដៅ​នាវា​ខ្លួន

អាមេរិក​សងសឹក​ដោយ​បាញ់​មីស៊ីល​ទៅ​វិញ ក្រោយ​មាន​មីស៊ីល​៣​គ្រាប់​ហោះ​សំដៅ​នាវា​ខ្លួន

អាមេរិក​សងសឹក​ដោយ​បាញ់​មីស៊ីល​ទៅ​វិញ ក្រោយ​មាន​មីស៊ីល​៣​គ្រាប់​ហោះ​សំដៅ​នាវា​ខ្លួន

អាមេរិក​សងសឹក​ដោយ​បាញ់​មីស៊ីល​ទៅ​វិញ ក្រោយ​មាន​មីស៊ីល​៣​គ្រាប់​ហោះ​សំដៅ​នាវា​ខ្លួន

Reuters, BBC, Kqube

Loading...

  • អាមេរិក​សងសឹក​ដោយ​បាញ់​មីស៊ីល​ទៅ​វិញ ក្រោយ​មាន​មីស៊ីល​៣​គ្រាប់​ហោះ​សំដៅ​នាវា​ខ្លួន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:កំសាន្ត
Tags: