ឧត្តមស្នងការអង្គការសហប្រជាជាតិបទទូលបន្ទុកសិទ្ធិមនុស្ស ព្រមានថា លោកដូណាល ត្រាំ ជា«បុគ្គលគ្រោះថ្នាក់»

ឧត្តមស្នងការអង្គការសហប្រជាជាតិបទទូលបន្ទុកសិទ្ធិមនុស្ស ព្រមានថា លោកដូណាល ត្រាំ ជា«បុគ្គលគ្រោះថ្នាក់»
កាលពីថ្ងៃទី១២ ខែតុលា ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Ra ad al Husein បានឲ្យដឹងថា ប្រសិនបើលោកដូណាល ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នៅក្នុងការបោះឆ្នោត ខែវិច្ឆិកា គឺជារឿងដ៏គ្រោះថ្នាក់ ។ លោកបញ្ចាក់ទៀតថា លោកត្រាំ គឺជាបុគ្គលគ្រោះថ្នាក់ទាំងទស្សនៈនយោបាយ អន្តរជាតិ ។

លោក Al Susseinបានលើកឡើងពីទស្សនៈខាងលើនៅក្នុងសន្និសីទកាសែត ក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វិស ស្តីពីស្ថានភាពនៅក្នុងប្រទេសស៊ីរី យេម៉ែន និងតំបន់សមុទ្រ Sahara ។ លោកបានថ្កោលទោស ទៅលើទស្សនៈរបស់លោកដូណាល ត្រាំ ទៅលើ សហគមន៍ ដែលងាយរងគ្រោះ ក្នុងនោះ មានក្រុមជនជាតិភាគតិចនៅអាមេរិក ។ លើសពីនេះទៅទៀត លោកត្រាំ មានការប្រកាន់ពូជសាសន៍ និងសាសនា ។

ការគាំទ្ររបស់ពលរដ្ឋអាមេរិកទៅលើលោកត្រំា កាន់តែធ្លាក់ចុះខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងនោះហើយ ធ្វើឲ្យតំណែងប្រធានាធិបតីអាមេរិក នឹងបានទៅលើលោកស្រីហ៊ីលឡារី គ្លីនតុន ជាមិនខាន ។

អ្វីដែលគួរឲ្យគត់សម្គល់នោះ អ្នកផ្តល់ជំនួយ ដ៏សំខាន់ពីររូបឲ្យលោកដូណាល ត្រាំ ក្នុងយុទ្ធនាការបោះឆ្នោតពេលនេះ បានទាមទារ ប្រាក់ដែលបានផ្តល់ឲ្យត្រឡប់មកវិញ ដោយសារតែលោកត្រាំ ធ្វើឲ្យបាត់បង់ទំនុកចិត្ត ។

សារព័ត៌មាន NBC news បានដកស្រង់ការប្រកាសរបស់អ្នកផ្តល់ជំនួយដល់លោកដូណាល ត្រាំ ថា «ខ្ញុំពិតជាខកចិត្ត ចំពោះហេតុការណ៍ពាក់ព័ន្ធនឹងលោកដូណាល ត្រាំ ។ ខ្ញុំពិតជាសោកស្តាយ ដែលបានអំពាវនាវឲ្យមានការគាំទ្រដល់លោកត្រាំ និងឲ្យកូនប្រុសចូលរួមជាមួយលោក ត្រាំ ។ ខ្ញុំសូមស្នើដល់មូលនិធិលោកត្រាំ សងប្រាក់មកវិញ» ។

អ្នកគាំទ្រដទៃទៀត ក៏បានស្នើដល់មូលនិធិលោកត្រាំ សងប្រាក់វិញដែរ ក្រោយពេលដែលបែកធ្លាយវីដីអូលោក ត្រាំ ស្ទាប់អង្អែលបៀតបៀនកេរ្តិ៍ខ្មាសស្ត្រី ។ «ខ្ញុំមិនអាចគាំទ្រមនុស្សម្នាក់ ដែលប្រកាន់វណ្ណៈ ប្រកាន់ភេទនោះឡើយ ។

លើសពីនេះទៅទៀត លោកដូណាល ត្រាំទទួលរងការរិះគន់យ៉ាងខ្លាំង ពីមន្ត្រីនៅក្នុងគណបក្សសាធារណរដ្ឋ ប្រកាសដកការគាំទ្រលោកដូណាល ត្រាំ ក្នុងនោះ មានទាំងប្រធានរដ្ឋសភា លោក Paul Ryan ផងដែរ ៕ ម៉ែវ សាធី

Nokorwatnews

Loading...

  • ឧត្តមស្នងការអង្គការសហប្រជាជាតិបទទូលបន្ទុកសិទ្ធិមនុស្ស ព្រមានថា លោកដូណាល ត្រាំ ជា«បុគ្គលគ្រោះថ្នាក់»已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:កំសាន្ត
Tags: