សមត្ថកិច្ច​ច្រើន​នាក់​ឡោម​ព័ទ្ធ​ឃាតក​ដែល​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​ទាំង​យប់​-​ថ្ងៃ​ ដាច់​បាយ​ដាច់​ទឹក​ ចាប់​បាន​តែ​ខោ​និង​អាវ​

​ក្រោយ​ការ​កើត​មាន​អំពើ​ឃាតកម្ម​សម្លាប់​ភរិយា​នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​តា​វ៉ៅ​ ទម្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ដ៏​សាហាវព្រៃផ្សៃ​ កាលពី​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៦​ នៅ​ត្រង់​ចំណុច​ភូមិ​អូរ​តា​ប្រា​ង​ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​រួច​មក​ កងកម្លាំង​សមត្ថកិច្ច​នគរបាល​ជា​ច្រើន​នាក់​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​ឃាតក​ដែល​ជា​ជនសង្ស័យ​ទាំង​យប់​ទាំង​ថ្ងៃ​ ដល់​ថ្នាក់​ដាច់​បាយ​ដាច់​ទឹក​ ប៉ុន្តែ​ទីបំផុត​ ចាប់​បាន​តែ​អាវ​ និង​ខោខ្លី​របស់​ឃាតក​ប៉ុណ្ណោះ​ ។​

សមត្ថកិច្ច​ច្រើន​នាក់​ឡោម​ព័ទ្ធ​ឃាតក​ដែល​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​ទាំង​យប់​-​ថ្ងៃ​ ដាច់​បាយ​ដាច់​ទឹក​ ចាប់​បាន​តែ​ខោ​និង​អាវ​

សមត្ថកិច្ច​ច្រើន​នាក់​ឡោម​ព័ទ្ធ​ឃាតក​ដែល​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​ទាំង​យប់​-​ថ្ងៃ​ ដាច់​បាយ​ដាច់​ទឹក​ ចាប់​បាន​តែ​ខោ​និង​អាវ​

សមត្ថកិច្ច​ច្រើន​នាក់​ឡោម​ព័ទ្ធ​ឃាតក​ដែល​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​ទាំង​យប់​-​ថ្ងៃ​ ដាច់​បាយ​ដាច់​ទឹក​ ចាប់​បាន​តែ​ខោ​និង​អាវ​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្បែរ​សាកសព​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ កូវ​ ស៊ីវ​ហេង​ អាយុ​២៥​ឆ្នាំ​ ជា​ភរិយា​របស់​លោក​ ទូច​ ជិន​លី​ អាយុ​៣១​ឆ្នាំ​ ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​តា​វ៉ៅ​ ដែល​ត្រូវ​ឃាតក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នោះ​ សមត្ថកិច្ច​បាន​រក​ឃើញ​ស្បែកជើងផ្ទាត់​ពណ៌​ខ្មៅ​១​គូ​ និង​មួក​កា​តិ​ប​ពណ៌​ខ្មៅ​១​ទៀត​ផង​ ។​ ក្រោយ​ពី​កំណត់​មុខសញ្ញា​បាន​ហើយ​ ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​របស់​ជនសង្ស័យ​បាន​សារភាព​ថា​ ស្បែកជើង​ និង​មួក​ឋិត​នៅ​កន្លែង​កើតហេតុ​នោះ​ ជា​របស់​ប្តី​ខ្លួន​ ។​

សមត្ថកិច្ច​ច្រើន​នាក់​ឡោម​ព័ទ្ធ​ឃាតក​ដែល​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​ទាំង​យប់​-​ថ្ងៃ​ ដាច់​បាយ​ដាច់​ទឹក​ ចាប់​បាន​តែ​ខោ​និង​អាវ​

សមត្ថកិច្ច​ច្រើន​នាក់​ឡោម​ព័ទ្ធ​ឃាតក​ដែល​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​ទាំង​យប់​-​ថ្ងៃ​ ដាច់​បាយ​ដាច់​ទឹក​ ចាប់​បាន​តែ​ខោ​និង​អាវ​

​បុរស​ជនសង្ស័យ​ដែល​ជា​ឃាតក​កំពុង​រត់គេច​ខ្លួន​នោះ​ មានឈ្មោះ​ ផង់​ សុ​ភ័ក្ត្រ​ អាយុ​២០​ឆ្នាំ​ មុខរបរ​ជា​អ្នកចម្ការ​ រស់នៅ​ភូមិ​ខ្លុង ​សង្កាត់​អូរ​តា​វ៉ៅ​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​ គឺ​មាន​ចម្ងាយ​រំលង​ប្រមាណ​៤​ទៅ​៥​ខ្នង​ផ្ទះ​ប៉ុណ្ណោះ​ពី​លំនៅ​ឋាន​របស់​ជន​រង​គ្រោះ​ ។​

សមត្ថកិច្ច​ច្រើន​នាក់​ឡោម​ព័ទ្ធ​ឃាតក​ដែល​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​ទាំង​យប់​-​ថ្ងៃ​ ដាច់​បាយ​ដាច់​ទឹក​ ចាប់​បាន​តែ​ខោ​និង​អាវ​

សមត្ថកិច្ច​ច្រើន​នាក់​ឡោម​ព័ទ្ធ​ឃាតក​ដែល​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​ទាំង​យប់​-​ថ្ងៃ​ ដាច់​បាយ​ដាច់​ទឹក​ ចាប់​បាន​តែ​ខោ​និង​អាវ​

​លោក​ ទូច​ ជិន​លី​ នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​តា​វ៉ៅ​ និង​ត្រូវជា​ស្វាមី​របស់​ស្ត្រី​រង​គ្រោះ​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​ប្រមាណ​១៩​និង​៣០​នាទី​ រាត្រី​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៦​ ប្រពន្ធ​គាត់​បាន​ប្រាប់​គាត់​ថា​ ចេញ​ទៅ​ទិញ​បង្អែម​ហូប​នៅ​សួន​កុមារ​មួយ​ភ្លែត​ ដោយ​ជិះ​ទោចក្រយានយន្ត​របស់​អង្គភាព​ ម៉ាក​ Suzuki​ Smash​ Revo​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​នគរបាល​ 1-1081​ ។​ ដោយសារ​កូន​តូច​យំ​រក​ម្តាយ​ពេក​ គាត់​ក៏​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ជិះ​តាម​រកប្រពន្ធ​ឲ្យ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ ប៉ុន្តែ​ស្វែងរក​មិនឃើញ​សោះ​អស់​រយៈពេល​ពេញ​១​យប់​ ។​ លុះដល់​វេលា​ម៉ោង​ប្រមាណ​០៦​ព្រឹក​ឈាន​ចូល​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៦​ ទើប​មាន​គេ​ទូរស័ព្ទ​ប្រាប់​មក​ថា​ ប្រពន្ធ​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ ខណៈ​ម៉ូតូ​មិន​បាន​បាត់បង់​ទេ​ ។​

សមត្ថកិច្ច​ច្រើន​នាក់​ឡោម​ព័ទ្ធ​ឃាតក​ដែល​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​ទាំង​យប់​-​ថ្ងៃ​ ដាច់​បាយ​ដាច់​ទឹក​ ចាប់​បាន​តែ​ខោ​និង​អាវ​

​បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ​លម្អិត​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​របស់​ជនសង្ស័យ​ជា​ឃាតក​ ដោយ​ដាក់​ការ​សង្ស័យ​ថា​ ខោ​ និង​អាវ​ដែល​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​ខ្ទម​ក្បែរ​មាត់​អូរ​ជិត​ជើងភ្នំ​ ពេល​សមត្ថកិច្ច​កំពុង​បើក​ប្រតិបត្តិការ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ឃាតក​នោះ​ គឺ​អាច​ត្រូវ​បាន​ប្រពន្ធ​ឃាតក​យក​ទៅ​ផ្លាស់​ប្តូរ​ឲ្យ​ប្តី​របស់​ខ្លួន​ ក្រោយ​ពេល​ធ្វើ​សកម្មភាព​សម្លាប់​ស្ត្រី​រង​គ្រោះ​រួចរាល់​ហើយ​ ៕​

សមត្ថកិច្ច​ច្រើន​នាក់​ឡោម​ព័ទ្ធ​ឃាតក​ដែល​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ​ទាំង​យប់​-​ថ្ងៃ​ ដាច់​បាយ​ដាច់​ទឹក​ ចាប់​បាន​តែ​ខោ​និង​អាវ​

Related

Loading...