បុរស​ខ្លាំង​ច្រានចោល​សំណើសុំ​លើកលែងទោស​ និង​ទម្លាក់​ការ​ចោទប្រកាន់​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​

​កាលពី​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ លោក​ សម​ រ​ង្ស៊ី​ និង​ឯកឧត្តម​ កឹ​ម​ សុខា​ ជា​ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចុះហត្ថលេខា​រួម​គ្នា​នៅ​លើ​លិខិត​មួយ​ច្បាប់​លេខ​១៧៩៨/១៦​ គ​.​ស​.​ជ​ ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​ព្រះរាជ​តម្រិះ​ប្រោស​ប្រទាន​ដើម្បី​ឲ្យ​មានការ​លើកលែងទោស​ និង​ទម្លាក់​ចោលការ​ចោទប្រកាន់​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ សកម្មជន​នយោបាយ​ សកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជន​ដីធ្លី​ សកម្មជន​បរិស្ថាន​ និង​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ និង​កំពុង​ទទួល​រង​ការ​ចោទប្រកាន់​ពី​សំណាក់​តុលាការ​ ប៉ុន្តែ​ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​ច្រានចោល​ បន្ទាប់​ពី​ព្រះករុណា​ព្រះមហាក្សត្រ​បញ្ជូន​សំណើ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ​ កាលពី​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ ។​

បុរស​ខ្លាំង​ច្រានចោល​សំណើសុំ​លើកលែងទោស​ និង​ទម្លាក់​ការ​ចោទប្រកាន់​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​

​ការណ៍​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​ មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ ចំនួន​៥៥​អាសនៈ​ ទូល​សុំ​ព្រះមហាក្សត្រ​ឲ្យ​មានការ​លើកលែងទោស​ និង​ទម្លាក់​ចោលការ​ចោទប្រកាន់​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ សកម្មជន​នយោបាយ​ សកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជន​ដីធ្លី​ សកម្មជន​បរិស្ថាន​ និង​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ និង​កំពុង​ទទួល​រង​ការ​ចោទប្រកាន់​ពី​សំណាក់​តុលាការ​នោះ​ គឺ​បើ​យោង​តាម​លិខិត​លេខ​១៧៩៨/១៦​ គ​.​ស​.​ជ​ ចុះ​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៦​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា​ "​នាំ​ឲ្យ​មាន​បរិយាកាស​អំណោយផល​ ឆ្ពោះទៅ​រក​ការ​ផ្សះផ្សា​ជាតិ​ បង្រួបបង្រួម​ជាតិ​ និង​ឯកភាព​ជាតិ​ ។​ "​ ។​

បុរស​ខ្លាំង​ច្រានចោល​សំណើសុំ​លើកលែងទោស​ និង​ទម្លាក់​ការ​ចោទប្រកាន់​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​

បុរស​ខ្លាំង​ច្រានចោល​សំណើសុំ​លើកលែងទោស​ និង​ទម្លាក់​ការ​ចោទប្រកាន់​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​

​ដោយ​មិន​បាន​ព្រះ​តម្រិះ​ និង​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ​ឲ្យ​ស្រប​ទៅ​នឹង​មាត្រា​២៧​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សោះ​នោះ​ ព្រះមហាក្សត្រ​ទ្រង់​បាន​ចេញ​រាជ​សារ​មួយ​ច្បាប់​ ចុះ​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៦​ ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ "​ពិនិត្យ​"​ អំពី​ករណី​សំណើ​ទូល​ថ្វាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ​ ។​

បុរស​ខ្លាំង​ច្រានចោល​សំណើសុំ​លើកលែងទោស​ និង​ទម្លាក់​ការ​ចោទប្រកាន់​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​

​នៅ​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​៩៣៤​ លស​ ចុះ​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៦​ ទូល​ថ្វាយ​ព្រះមហាក្សត្រ​វិញ​ សម្រេច​ច្រានចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​បាន​សង្កត់ធ្ងន់​ថា​ "​ករណី​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ និង​ករណី​របស់​ឯកឧត្តម​ កឹ​ម​ សុខា​ ក៏​ដូច​ជា​ករណី​បុគ្គល​ផ្សេង​ទៀត​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​របស់​ឯកឧត្តម​ សម​ រ​ង្ស៊ី​ និង​ឯកឧត្តម​ កឹ​ម​ សុខា​ គឺជា​រឿង​អនុវត្ត​ច្បាប់​សុទ្ធសាធ​ និង​ជា​កិច្ចការ​របស់​តុលាការ​ ។​ …"​ ។​

បុរស​ខ្លាំង​ច្រានចោល​សំណើសុំ​លើកលែងទោស​ និង​ទម្លាក់​ការ​ចោទប្រកាន់​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​

បុរស​ខ្លាំង​ច្រានចោល​សំណើសុំ​លើកលែងទោស​ និង​ទម្លាក់​ការ​ចោទប្រកាន់​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ នា​រយៈពេល​កន្លង​មក​ តាម​ការ​កត់សម្គាល់​ ព្រះមហាក្សត្រ​ទ្រង់​មិន​បាន​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ​របស់​ព្រះ​អង្គ​ធ្វើការ​លើកលែងទោស​ដល់​ទណ្ឌិត​ ឲ្យ​ស្រប​ទៅ​នឹង​បញ្ញត្តិ​មាត្រា​២៧​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា​ "​ព្រះមហាក្សត្រ​ទ្រង់មាន​ព្រះរាជ​សិទ្ធិ​បន្ធូរ​បន្ថយទោស​ និង​លើកលែងទោស​ ។​ "​ ដោយ​មិន​ឆ្លងកាត់​ការ​ទូល​ស្នើ​របស់​នាយក​រដ្ឋមន្ត្រី​ឡើយ​ ជា​ពិសេស​ក្នុង​រឿង​នយោបាយ​តែ​ម្តង​ ។​

បុរស​ខ្លាំង​ច្រានចោល​សំណើសុំ​លើកលែងទោស​ និង​ទម្លាក់​ការ​ចោទប្រកាន់​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​

​ក្រុម​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​ថា​ ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ប្រឆាំង​ដែល​មានទោស​ ហើយ​ចង់​ទទួល​បានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​នោះ​ លុះត្រាតែ​ឆ្លងកាត់​ការ​ "​បើកភ្លើង​ខៀវ​"​ ពី​បុរស​ខ្លាំង​ ហើយ​បុរស​ខ្លាំង​ទទួល​បាន​ផល​ចំណេញ​ជា​មុន​ ទើប​បុរស​ខ្លាំង​សម្រេច​ទូល​ថ្វាយ​ស្នើ​ទៅ​ព្រះមហាក្សត្រ​ ដូច​ករណី​ធ្វើការ​លើកលែងទោស​ជូន​លោក​ សម​ រ​ង្ស៊ី​ ចំនួន​២​ដង​រួច​មក​ហើយ​ស្រាប់​ ៕​

បុរស​ខ្លាំង​ច្រានចោល​សំណើសុំ​លើកលែងទោស​ និង​ទម្លាក់​ការ​ចោទប្រកាន់​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​

 

Related

Loading...