និយ័ត​ករ​កម្ពុជា​ជំរុញ​ឲ្យ​អ្នក​បម្រើ​ទូរស័ព្ទ​ចល័ត​ក្នុង​ថ្ងៃ​អុំទូក​ត្រូវ​គិត​គុណភាព​ជា​ចម្បង​​

និយ័ត​ករ​កម្ពុជា​ជំរុញ​ឲ្យ​អ្នក​បម្រើ​ទូរស័ព្ទ​ចល័ត​ក្នុង​ថ្ងៃ​អុំទូក​ត្រូវ​គិត​គុណភាព​ជា​ចម្បង​​

រាជធានីភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដោយបានជំរុញដល់ប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័តទាំងអស់ ដោយជំរុញឱ្យមានការយកចិត្តទុកដាក់លើការផ្ដល់សេវាកម្មទូរស័ព្ទចល័តប្រកបដោយគុណភាព កំឡុងពេលប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី ១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។
ក្នុងសេចក្ដីប្រកាសនោះបានបន្តទៀតថា និយ័តករទូរគមនាគមន៍កម្ពុជា បានស្នើដល់បណ្ដាប្រតិបត្តិករត្រៀមរៀបចំរថយន្តបំពាក់ស្ថានីយទូរស័ព្ទចល័ត Mobile Tower-COW (Cell on Wheels) ដំឡើងនៅតាមបណ្ដាទីតាំងសំខាន់ៗ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីធានានូវគុណភាពសេវា និងឆ្លើយតបតាមតម្រូវការប្រើប្រាស់ របស់អតិថិជនឲ្យបានល្អក្នុងពេលប្រារព្ធពិធីបុណ្យនេះ៕
និយ័ត​ករ​កម្ពុជា​ជំរុញ​ឲ្យ​អ្នក​បម្រើ​ទូរស័ព្ទ​ចល័ត​ក្នុង​ថ្ងៃ​អុំទូក​ត្រូវ​គិត​គុណភាព​ជា​ចម្បង​​

Kqube

Loading...

  • និយ័ត​ករ​កម្ពុជា​ជំរុញ​ឲ្យ​អ្នក​បម្រើ​ទូរស័ព្ទ​ចល័ត​ក្នុង​ថ្ងៃ​អុំទូក​ត្រូវ​គិត​គុណភាព​ជា​ចម្បង​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: