ចំនួនអ្នកស្លាប់ដោយការប៉ះទង្គិចគ្នានៅព្រំដែនមីយ៉ាន់ម៉ាកើនដល់​២៦នាក់​

ចំនួនអ្នកស្លាប់ដោយការប៉ះទង្គិចគ្នានៅព្រំដែនមីយ៉ាន់ម៉ាកើនដល់​២៦នាក់​
ចំនួនអ្នកស្លាប់ដោយសារការប៉ះទង្គិចគ្នារវាងក្រុមយោធាមីយ៉ាន់ម៉ានិងអ្នកតវ៉ាជាជនជាតិភាគតិចកាន់សាសនាមូស្លីម នៅជាប់ព្រំដែនជាមួយបង់ក្លាដេសបានកើនដល់២៦នាក់ ហើយបណ្តាលឲ្យកម្តៅនៃហិង្សាហាក់កើតឡើងខ្លាំងជាថ្មី។

ហិង្សាផ្ទុះឡើងជាថ្មីនេះ បន្ទាប់មានករណីវាយប្រហារលើប៉ូស្តិ៍យាមរបស់នគរបាលបីកន្លែងនៅក្នុងរដ្ឋរ៉ាក់ឃីតជាប់ព្រំដែនបង់ក្លាដេសដែលបណ្តាលឲ្យនគរបាលចំនួន៩នាក់បានស្លាប់ កាលពីថ្ងៃអាទិត្យ។ ហេតុការណ៍វាយប្រហារនេះ ត្រូវក្រុមយោធាអះអាងថា បង្កឡើងដោយពួកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលមានប្រើកាំភ្លើង លំពែង និង ដាវ វាយប្រហារជាមួយសមត្ថកិច្ច។

ពួកយោធា បានវាយលុកចូលក្នុងតំបន់ Maungdaw របស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនា មូស្លីម នៅភាគខាងជើងនៃរដ្ឋរ៉ាក់ឃីនកាលពីម្សិលមិញ ហើយបានប៉ះទង្គិចជាថ្មីជាមួយក្រុមបុរសប្រមាណ៣០នាក់ ដែលមានប្រដាប់ដោយ កាំភ្លើង លំពែង និងដាវជាថ្មីទៀត។

ក្រុមអ្នកការពារសិទ្ធិមនុស្ស និង ក្រុមអ្នកតស៊ូមតិបានសម្តែងការព្រួយបារម្ភថា ហិង្សានេះ និងអាចឈានដល់ អាជ្ញាធរប្រើហិង្សាបន្ថែមទៀតលើពួកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលកំពុងគ្មានទីលំនៅច្បាស់លាស់។

Global New Light of Myanmar ដកស្រង់សម្តីរបស់លោក អ៊ុង សានស៊ូជី ចុះផ្សាយថា រដ្ឋាភិបាលកំពុងតែអនុវត្តន៍ផ្លូវច្បាប់ក្នុងការដោះស្រាយជាមួយពួកក្រុមវាយប្រហារទាំងនោះ៕ដោយ៖ លោក ពៅ មេត្តា

VOD

Loading...

  • ចំនួនអ្នកស្លាប់ដោយការប៉ះទង្គិចគ្នានៅព្រំដែនមីយ៉ាន់ម៉ាកើនដល់​២៦នាក់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:ជីវិតនិងសង្គម
Tags: