សុខ ពិសី ចេញទៅថតនៅថៃ !

6 Videos


សុខ ពិសី បានចេញទៅប្រទេសថៃ នៅថ្ងៃទី ១២ ខែតុលាយ៉ាងស្ងប់ស្ងាត់ មានអ្នកខ្លះបាននិយាយថា នាងទៅទីនោះដើម្បីសម្តែង និងអ្នកខ្លះទៀតថា នាងទៅថតផ្សាយពាណិជ្ជកម្ម ។ សុខ ពិសី មិនបានបង្ហើបប្រាប់ពីបំណងពិតប្រាកដ ដែលនាងទៅប្រទេសថៃនោះទេ ប៉ុន្តែនាងបាននិយាយថា មកថៃ មិនមែនមកដើរលេងទេ គឺមកថត អត់មានពេលសម្រាប់ខ្លួនឯងសោះ ។

សុខ ពិសី ចេញទៅថតនៅថៃ !

បើតាមប្រភពពត៌មានមួយបានបង្ហើបប្រាប់ថា សុខ ពិសី ទៅប្រទេថៃដើម្បីថតផ្សាយពាណិជ្ជកម្មមួយ ដែលនាងទទួលបានតំលៃខ្លួនខ្ពស់ជាងការថតមុនៗ ។ ពីមួយថ្ងៃទៅមួយថ្ងៃ សម្រស់ សុខ ពិសី កាន់តែស្រស់ស្អាត និងមានអ្នកគាំទ្រនាងច្រើនឡើងៗ ដោយសារតែសម្រស់ប្រែប្រួលរបស់នាង កាន់តែធ្វើឲ្យបណ្តាក្រុមហ៊ុននិងម្ចាស់ហាងជាច្រើនពេញចិត្ត ហៅនាងថតផ្សាយផលិតផលនានា ។

សុខ ពិសី ចេញទៅថតនៅថៃ !

ជាក់ស្តែងប៉ុន្មានថ្ងៃមុននេះ នាងចេញថតផ្សាយឲ្យហាងពេជ្រមួយកន្លែង កាន់តែបង្ហាញឲ្យឃើញថា សុខ ពិសី ពិតជាស្រស់ស្អាតណាស់ នៅពេលដែលស្លៀកឈុតសម្លៀកបំពាក់នេះ ជាមួយនិងគ្រឿងអលង្ការដ៏មានតំលៃ ។ សុខ ពិសី ចេញទៅប្រទេសថៃមិនយូរនោះទេ ពីព្រោះនាងត្រូវត្រឡប់មកស្រុកខ្មែរវិញ ដើម្បីត្រៀមខ្លួនចូលរួមកម្មវិធីប្រគុំតន្ត្រីនានា នាចុងសប្តាហ៍នេះ ទៅតាមពេលវេលាដែលបានកំណត់ ៕ អាលីណា

សុខ ពិសី ចេញទៅថតនៅថៃ !សុខ ពិសី ចេញទៅថតនៅថៃ !សុខ ពិសី ចេញទៅថតនៅថៃ !សុខ ពិសី ចេញទៅថតនៅថៃ !សុខ ពិសី ចេញទៅថតនៅថៃ !សុខ ពិសី ចេញទៅថតនៅថៃ !សុខ ពិសី ចេញទៅថតនៅថៃ !