ក្រោយ​ផឹកស្រា​ស្រវឹង ភេសជ្ជៈមួយ​នេះ អាច​ជួយ​សម្អាត​ថ្លើម​របស់​អ្នក ឲ្យ​ល្អ​វិញ​បាន​

ក្រោយ​ផឹកស្រា​ស្រវឹង ភេសជ្ជៈមួយ​នេះ អាច​ជួយ​សម្អាត​ថ្លើម​របស់​អ្នក ឲ្យ​ល្អ​វិញ​បាន​

អ្នក​បានដឹងហើយថា ថ្លើម គឺជា​សរីរាង្គ​ដែលមាន​នាទី​សំខាន់​ណាស់ នៅក្នុង​រាងកាយ​របស់​មនុស្ស​យើង​។ ការខូចខាត​ថ្លើម ធ្វើឲ្យ​សុខភាព​យើង​ចុះ​ខ្សោយ​យ៉ាង​ឆាប់រហ័ស ហើយ​ពេល​ខ្លះ ជួយ​លែង​បាន​ទៀត​ផង​។

​ការ​ខូច​ថ្លើម និង​ការ​ក្រិន​ថ្លើម ភាគច្រើន កើតឡើង​ដោយសារតែ​ជាតិពុល ការ​ផឹកស្រា ការ​ធាត់​លើស​ទម្ងន់ ការរង​របួស​ប៉ះ​ចំ​ថ្លើម និង​ការឆ្លង​មេរោគ​ជាដើម​។
​ដូច្នេះ បើ​ថ្ងៃ​នេះ អ្នក​សម្រេចចិត្ត​ថា ត្រូវ​ទៅ​ពិធីជប់លាង ឬ​ផឹកស្រា​ទៀត​នោះ យើង​សូម​ណែនាំ​ឲ្យ​អ្នក ធ្វើ​ភេសជ្ជៈ​នេះ ទុក​ញ៉ាំ​ជាមុនសិន ពីព្រោះ វា​អាច​ជួយ​កម្ចាត់​ជាតិពុល ចេញ​ពី​ថ្លើម​របស់​អ្នក​បាន​។​

​គ្រឿងផ្សំ ៖
១. ទំពាំងបាយជូរ​ក្រៀម ៣ ស្លាបព្រា​
២. ទឹក​ពី​រពែង​។​

​វិធី​ធ្វើ និង​ការ​ញ៉ាំ ៖
​អ្នក​គ្រាន់​ដាក់​គ្រឿងផ្សំ​ទាំងពីរ​នេះ ទៅ​ក្នុង​កំសៀវ​តូច​មួយ រួច​ដាំ​ឲ្យ​ពុះ បន្ទាប់មក ទុក​មួយ​យប់​ឲ្យ​ត្រជាក់​។ រួច​នៅ​ពេល​ព្រឹក អ្នក​ច្រោះ​យក​កាក​ចេញ ដោយ​យក​តែ​ទឹក​សុទ្ធ រួច​កម្តៅ​វា​សិន មុន​នឹង​ញ៉ាំ​ពេល​ពោះ​ទរ​ទេ​។​ ​ទំពាំងបាយជូរ​ក្រៀម មាន​វីតាមីន និង​សារធាតុ​រ៉ែ ដែល​អាច​ជួយ​សម្អាត​ជាតិពុល និង​ផលវិបាក​របស់​គ្រឿង​ស្រវឹង​បាន​។​

​យ៉ាងណាមិញ វា​មិន​ប្រា​កថា អាច​ជួយ​អ្នក​បាន ១០០ ភាគរយ​នោះ ដូច្នេះ យើង​សូម​ណែនាំ​ឲ្យ​បងប្អូន កាត់បន្ថយ ឬ​ផ្អាក​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ទៅ​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។