ព្រះសង្ឃ អាចារ្យ ប្រជាពលរដ្ឋ​រៃ​អង្គាស​លុយ​ពី​សប្បុរសជន ជុស​ជុល​ផ្លូវ​មួយ​ខ្សែ​រង​ការ​ខូចខាត​ទាំងស្រុង​ប្រវែង​៤​គីឡូម៉ែត្រ

ព្រះសង្ឃ អាចារ្យ ប្រជាពលរដ្ឋ​រៃ​អង្គាស​លុយ​ពី​សប្បុរសជន ជុស​ជុល​ផ្លូវ​មួយ​ខ្សែ​រង​ការ​ខូចខាត​ទាំងស្រុង​ប្រវែង​៤​គីឡូម៉ែត្រ



ស្វាយ​រៀង​: ផ្លូវលំ​មួយ​ខ្សែ ស្ថិត​ក្នុងភូមិ​ជុប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​មាន​ប្រវែង ៤០០០​ម៉ែត្រ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​ត្រូវ​បាន​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ពោធិ៍​បន្ទាយ តា​អាចារ្យ និង​ប្រជាពលរដ្ឋ​នាំ​គ្នា​រៃ​អង្គាស​ថវិកា​ពី​ស្បុរសជន​នានា​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ដើម្បី យក​មក​ជួសជុល​ដែល​សព្វថ្ងៃ​ត្រូវ​បាន​ខូចខាត​ពិបាកធ្វើ​ដំណើរ​ហើយ​ពុំ​ទាន់​ឃើញ​មាន​អាជ្ញាធរ​ណា​អើពើ​ឡើយ​។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ ជុប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប បាន​ឲ្យ​ដឹង​ថាៈ​តាំងពី​ចូល​ដល់​រដូវវស្សា​ឆ្នាំ នេះ​ផ្លូវលំ​មួយ​ខ្សែ​ចាប់ពី​ភូមិ​ជុប​ទៅ​ដល់​ភូមិ​កណ្តៀង​រាយ​ស្ថិត​ក្នុង​ឃុំ​កណ្តៀង​រាយ​ត្រូវ​បាន​ខូចខាត​ស្ទើរ​ទាំងស្រុង​ហើយ​ពិបាកធ្វើដំណើរ​ខ្លាំង​ណាស់​ជា​ពិសេស​ពេល​ពួក​គាត់ ដឹក​កសិផល​យក​មក​កាន់​ទី ប្រជុំជន​ផ្សារ​ប្រ​សូត្រ និង​ផ្សារ​វាល​យន្ត​ខេត្តស្វាយរៀង​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថាៈ​ដោយ​មើលឃើញ​ផ្លូវ​ពិបាកធ្វើ​ដំណើរ​ដូច្នេះ​ទើប​ព្រះ​ចៅអធិការ​វត្ត​ពោធិ៍​បន្ទាយ​បាន​ដឹ ក​នាំ​តា​អាចារ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ជួសជុល​ដោយ​បាន​នាំ​គ្នា​រៃ​អង្គាស​ថវិកា​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​និង​ក្រៅ​ស្រុក​ផង​បាន​ថវិកា យក​មក​ទិញ​ថ្ម​ខ្សាច់​ដែល​ចំណាយ​អស់​ថវិកា​៦.២៦៨.០០០​រៀល​ហើយ​នៅ​ខ្វះ​អ្នកលក់​គ្រឿងសំណង់​ចំនួន​២១៦.៨០០​រៀល​ទៀត​។

ក្នុង​នោះ​ដែរ​ព្រះ​ចៅអធិការ​វត្ត​ពោធិ៍​បន្ទាយ តា​អាចារ្យ រួម​និង​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​ដល់​សប្បុរសជន​គ្រប់​ទិស​ទី​មេត្តា ចូលរួម​ចំណែក​ជា​ថវិកា​ក្តី​ជា​សំភារៈ​ក្តី​ដើម្បី​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​ដែល​កំពុង​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​ជា​ពិសេស​នា​ពេល​ខាង​មុខ​គឺ​ដល់​រដូវ​ចូល​រៀន​ហើយ​។​បើ​មិន​ជួសជុល​នោះ​ទេ​កូនចៅ​របស់ ប្រជាពលរដ្ឋ​ក្នុងភូមិ​ពិតជា​ពិបាកធ្វើ​ដំណើរ​ទៅ​រៀន​ខ្លាំង​ណាស់​៕