ឈ្លោះ​គ្នា​មុខ​កូន គឺជា​រឿង​ដ៏​ឆ្គួត​បំផុត របស់​ឪពុក​ម្តាយ​

ឈ្លោះ​គ្នា​មុខ​កូន គឺជា​រឿង​ដ៏​ឆ្គួត​បំផុត របស់​ឪពុក​ម្តាយ​

​ឪពុក​ម្តាយ​ណា​មិន​ស្រឡាញ់ និង​ចង់ឲ្យ​កូន​បាន​ល្អ ប៉ុន្តែ ពេលខ្លះ ឪពុក​ម្តាយ​មួយចំនួន បាន​ធ្វើឲ្យ​កូនខូច ឬ​លែង​ដឹង​ខុសត្រូវ ដោយ​មិន​ដឹង​ខ្លួន ដោយសារ​ទង្វើ និង​សកម្មភាព​ខុសឆ្គង​មួយចំនួន ជាពិសេស គឺ​ការ​ឈ្លោះ នៅ​ចំពោះមុខ​កូន​។​

​ការឈ្លោះគ្នា​នៅ​ចំពោះមុខ គឺជា​រឿង​ដ៏​អាក្រក់ និង​ឆ្គួត​ជាទីបំផុត ពីព្រោះ ទង្វើ​បែប​នេះ ពិតជា​ជះឥទ្ធិពល និង​ផ្តល់​ផល​អាក្រក់​ជាច្រើន ចំពោះ​កូនៗ​របស់ខ្លួន ដូចជា ៖

១. ធ្វើឲ្យ​កូនខ្លាច និង​បាក់ស្បាត​
២. កូន​នឹងមាន​អារម្មណ៍​ថា ក្នុង​គ្រួសារ​គ្មាន​សុភមង្គល និង​ភាពកក់ក្តៅ​
៣. កូន​របស់​អ្នក​អាច​នឹង​ក្លាយជា ក្មេង​មិន​ល្អ​ទៅ​ថ្ងៃក្រោយ ដោយ​ចូលចិត្ត​ប្រើ​អំពើហិង្សា ឬ​ឈ្លោះ​គ្នា​ជាមួយ​អ្នកដទៃ​
៤. កូន​លែង​សូវ​ស្តាប់បង្គាប់ ឬ​ពាក្យសំដី​ឪពុកម្តាយ​
៥. ការសិក្សា និង​បញ្ហា​សុខភាព ក៏​ចុះ​ខ្សោយ​ទៅ​តាម​នោះ​ដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។