ព្រះមហាក្សត្រ​ថៃ​បាន​យាង​ចូល​ទិវង្គត់ នៅ​រសៀល​នេះ

ប្រទេសថៃ ៖ យោង​ប្រភពជាផ្លូវការពី​សារព័ត៌មាន​ថៃ The Nations, BBC និង​CNN បានចេញផ្សាយ​នារសៀលថ្ងៃ​ទី​១៣ ​តុលា ​២០១៦ ថា ​​ព្រះមហាក្សត្រ​ថៃ ព្រះបាទភូមិ​​បុល អាប់​ឌុ​ល​យ៉ា​ដេ​ត បាន​សោយ​ទិវង្គត់ពិតប្រាកដ នាវេលា​ម៉ោង​០៣ និង៥២​នាទី​រសៀលថ្ងៃ​នេះ ។

បើ​តាម​របាយការណ៍​ពី​ការិយាល័យ​រាជវាំង បាន​ឲ្យ​ដឹង​កាលពីយប់​ថ្ងៃ​ទី​១២ ​តុលា ​​​ថា ព្រះ​អង្គ Bhumibol Adulyadej ដែល​មាន​ព្រះ​ជន្ម៨៨​ព្រះ​វស្សា កំពុង​ស្ថិត​ស្ថានភាព​គ្មាន​លំនឹង​នៅឡើយ ដោយ​សម្ពាធ​ឈាម​របស់​ព្រះ​អង្គ បន្ត​ធា្ល​ក់​ចុះ​នៅ​ថ្ងៃ​អង្គារ​នេះ​, ជីប​ចរ​របស់​ព្រះ​អង្គ ដើរ​កាន់តែ​លឿន​ជាង​មុន ហើយ​ឈាម​របស់​ព្រះ​អង្គ មាន​ជាតិ​អាស៊ីត​​កាន់តែ​ច្រើន​ឡើង​។ ព្រះ​កាយ​របស់​ព្រះ​អង្គ​មាន​ផ្ទុក​វី​រ៉ុ​ស ហើយ​មុខងារ​ថ្លើម​របស់​ព្រះ​អង្គ មិន​មាន​ភាព​ប្រក្រតី​នោះ​ទេ​ ។

គួររំលឹកថា ព្រះមហាក្សត្រ ព្រះបាទ ភូមិ​បុល អា​ឌុ​ល​យ៉ា​ដេ​ត Bhumibol Adulyadej ជា​ព្រះមហាក្សត្រ ​ដែល​គ្រងរាជ្យ​យូរ​បំផុត​ក្នុង​ពិភពលោក និង​ជាទី​ស្រឡាញ់​របស់​ប្រជាជន​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ ។ គិត​មក​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១២ តុលា ២០១៦ នេះ​ ព្រះអង្គ នៅ​មិន​ទាន់​យាង​ចូល​ទិវង្គត​ទេ នេះ​បើ​យោង​តាម SBS គេហ​ទំ​ព៏​រ​ថៃ ។ ​

ជិត​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ព្រះ​អង្គ​មិន​ត្រូវ​បាន​គេ​ឃើញ​ជា​សាធារណៈ ខណៈ​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​បាងកក ។ ការ​ភ័យ​ខ្លាច​សុខភាព​របស់​ព្រះ​អង្គ​បាន​កើនឡើង​នៅ​ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​ព្រះ​បរមរាជវាំង​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ស្ថានភាព​របស់​ព្រះ​អង្គ "​មិន​មាន​ស្ថិរភាព​" ។

អ្នកកាសែត AFP បានឱ្យ​ដឹង​ថា នៅ​ខាងក្រៅ​មន្ទីរពេទ្យ​យ​ក្រុង​បាងកក​ប៉ូ​លី​សបាន​បន្ថែម​ទៀត​ច្រើន​ឡើង​ៗ នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ពុធ​ទី​១២ តុលា ២០១៦​នេះ ប្រជាជន​មួយ​ចំនួន​ដែល​បាន​ចូលរួម​អធិស្ឋាន​បាន​បន់ស្រន់​សុំ​ឲ្យ​ព្រះរាជ​សុខភាព​ព្រះ​អង្គ​បាន​ធូរស្រាល ។

  • ព្រះមហាក្សត្រ​ថៃ​បាន​យាង​ចូល​ទិវង្គត់ នៅ​រសៀល​នេះ已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:​អន្តរជាតិ
Tags: