កាន់​​​ទុក្ខរយៈ​ពេល​១ឆ្នាំ ក្នុងទូទាំង​ប្រទេស​ថៃ

ប្រទេសថៃ ៖ បន្ទាប់​ពី​ព្រះមហាក្សត្រ​ថៃ ព្រះ​អង្គ ភូមិ​បុល អាប់​ឌុ​ល​យ៉ា​ដេ​ត បាន​យាងចូល​ទិវង្គត់ នៅ​វេលារសៀល​ថ្ងៃ​១៣ តុលា ២០១៦ នេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ​​​ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ធ្វើការ​ប្រកាស​ថា នឹង​មានការ​កាន់​ទុក្ខ​រយៈពេល១​ឆ្នាំ​ពេញ​​នៅ​ទូ​ទាំង​ប្រទេស ។ នេះ​បើ​តាម​ការ​ចេញផ្សាយដោយសារ​ព័ត៌មាន​ថៃ​នា​យប់​ថ្ងៃ​​ទី​១៣ ​តុលា ​។

​លោកប្រា​យុទ្ធ ចាន់ទ​អូ​ឆា នាយក​រដ្ឋមន្ត្រី​ថៃ បាន​ប្រកាស​ទៀត​ថា បុត្រា Maha Vajiralongkorn របស់​ព្រះមហាក្សត្រ Bhumibol Adulyadej នឹង​ឡើង​គ្រង​រាជ​បន្ត នេះ​បើ​យោ​តាម​រដ្ឋធម្មនុញ្ញ​របស់​ថៃ ​ដែលយោង​តាម​សារព័ត៌មាន​របស់ AP និង​សារព័ត៌មាន BBC ចេញផ្សាយ​ ។

គួររំលឹកថា ព្រះមហាក្សត្រ​ថៃ ព្រះបាទ​ភូមិ​បុល អាប់​ឌុ​ល​យ៉ា​ដេ​ត បាន​សោយ​ទិវង្គត់​ពិតប្រាកដ នា​វេលា​ម៉ោង​០៣ និង​៥២​នាទី​រសៀល​ថ្ងៃនេះ ។ បើ​តាម​របាយការណ៍​ពី​ការិយាល័យ​រាជវាំង បាន​ឲ្យ​ដឹង​កាលពី​យប់​ថ្ងៃ​ទី​១២ តុលា ថា ព្រះ​អង្គ Bhumibol Adulyadej ដែល​មាន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា កំពុង​ស្ថិត​ស្ថានភាព​គ្មាន​លំនឹង​នៅឡើយ ដោយ​សម្ពាធ​ឈាម​របស់​ព្រះ​អង្គ បន្ត​ធា្ល​ក់​ចុះ​នៅ​ថ្ងៃ​អង្គារ​នេះ​, ជីពចរ​របស់​ព្រះ​អង្គដើរ​កាន់តែ​លឿន​ជាង​មុន ហើយ​ឈាម​របស់​ព្រះ​អង្គ មាន​ជាតិ​អាស៊ីត​កាន់តែ​ច្រើន​ឡើង​។ ព្រះ​កាយ​របស់​ព្រះ​អង្គ​មាន​ផ្ទុក​វី​រ៉ុ​ស ហើយ​មុខងារ​ថ្លើម​របស់​ព្រះ​អង្គ មិន​មាន​ភាព​ប្រក្រតី​នោះ​ទេ ។

  • កាន់​​​ទុក្ខរយៈ​ពេល​១ឆ្នាំ ក្នុងទូទាំង​ប្រទេស​ថៃ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:​អន្តរជាតិ
Tags: