Breaking News! ស្ដេចប្រទេសថៃ ព្រះអង្គ Bhumibol Adulyadej បានសោយទិវង្គតហើយ!

ថៃ៖ ស្ដេចប្រទេសថៃ ព្រះអង្គ Bhumibol Adulyadej ដែលជាស្ដេចសោយរាជ្យវែងជាង គេនៅលើពិភពលោក នៅថ្ងៃនេះទី ១៣ តុលា ឆ្នាំ២០១៦ វេលាម៉ោង​ ៣និង៥២នាទីល្ងាច បានសោយទិវង្គត ក្នុងជន្មាយុ ៨៨ព្រះវស្សា នេះបើតាមការផ្សព្វផ្សាយពីថ្នាក់ជាតិក្នុងប្រទេសថៃ។

គួរឲ្យដឹងថា ព្រះអង្គ Bhumibol Adulyadej ត្រូវបានមហាជនជាច្រើន នៅទូទាំងពិភពលោកស្គាល់ពីកិត្តិនាមព្រះអង្គ ដែលព្រះអង្គបានឡើងសោយរាជ្យអស់ពេល ៧០ឆ្នាំ បន្ទាប់ពី បានទទួលជោគជ័យពីបងប្រុសរបស់ព្រះអង្គព្រះនាម Ananda Mahidol កាលពីថ្ងៃទី ០៩ មិថុនា ឆ្នាំ១៩៤៦៕

 | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Breaking News! ស្ដេចប្រទេសថៃ ព្រះអង្គ Bhumibol Adulyadej បានសោយទិវង្គតហើយ!