បុរស​ម្នាក់​រំលោភ​ក្មេងស្រី​ម្នាក់ បានសម្រេច បណ្ដាលឲ្យ​ហូរ​ឈាម​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្នំពេញ ​

កណ្ដាល៖  វេលាម៉ោង១៥និង៣០នាទីថ្ងៃទី១២តុលា២០១៦ម្សិលមិញនេះ នៅចំនុចភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ មានករណីចាប់រំលោភលើក្មេងស្រី រងគ្រោះឈ្មោះឡ.ខ.ន ភេទស្រីអាយុ១១ឆ្នាំ មុខរបរ ក្នុងបន្ទុក មានទីលំនៅភូមិអូរស្លាត ឃុំបាត ស្រុកពញាឮ ខេត្តកណ្តាល (និយាយមិនច្បាស់)។
ដោយជនល្មើស ត្រូវឃាត់ខ្លួនឈ្មោះ ខេន សៅវណ្ណាភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិធម្មស្រះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
នៅវេលាម៉ោងកើតហេតុខាងលើ ជនល្មើស បានទៅស្ទូចត្រីនៅចំនុចកើតហេតុ ពេលនោះជនរងគ្រោះបានមកសុំ សន្ទូចជនល្មើសស្ទូចត្រីដែរ បន្ទាប់មកជនល្មើសក៏បាននិយាយលួងលោមជនរងគ្រោះចូលក្នុងគម្ពោធព្រៃ រួចធ្វើសកម្មភាព ចាប់រំលោភជនរងគ្រោះរហូតបានសំរេច ខណ:ពេលនោះឪពុកជនរងគ្រោះត្រលប់មកពីរកថ្នាំខ្មែរទុកសំរាប់អោយប្រពន្ធដាំ ផឹកនៅពេលសំរាលកូនរួច ហើយបានឃើញជនល្មើសរត់ចេញពីគម្ពោធព្រៃគេចខ្លួន រួចមកឪពុកជនរងគ្រោះក៍បានបន្ត ដំណើរមកដល់ផ្ទះឃើញកូនស្រីរបស់់ខ្លួនមានឈាមហូរតាមទ្វាមាស ក៏មានការសង្ស័យលើឈ្មោះខេន សៅវណ្ណា ជាអ្នកចាប់រំលោភកូនគាត់ បន្ទាប់មកឪពុកជនរងគ្រោះបានយកជនរងគ្រោះទៅមណ្ឌលសុខភាព ឃុំភ្នំបាត និងរាយ ការណ៍អំពីរឿងហេតុមកនគរបាលប៉ុស្តិ៍ភ្នំបាត រហូតដល់ម៉ោង២៤យប់ ថ្ងៃ ខែឆ្នាំ ដដែល ក៍បញ្ជូនជនរងគ្រោះ ទៅព្យាបាល នៅមន្ទីរពេទ្យគន្ឋបុប្ផាក្រុងភ្នំពេញ ។
លុះដល់ថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៦វេលម៉ោង១០និង៤៥នាទីកំលាំងជំនាញ បានសហការជាមួយកំលាំងប៉ុស្តិ៍ធ្វើការឃាត់ខ្លួន ជនល្មើសបញ្ជូន មកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនិតិវិធី៕

បុរស​ម្នាក់​រំលោភ​ក្មេងស្រី​ម្នាក់ បានសម្រេច បណ្ដាលឲ្យ​ហូរ​ឈាម​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្នំពេញ ​