រឿង​រំលោភ​យក​ដីធ្លី​៖ លោក ជា សុផារ៉ា ព្រមាន​ថា​«​ត្រូវតែ​ថយក្រោយ​ឲ្យ​បានជា​បន្ទាន់​» និពន្ធដោយ : ញ៉ុង​ ហេង       October-13-2016, 8:59 pm         582

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108រឿង​រំលោភ​យក​ដីធ្លី​៖ លោក ជា សុផារ៉ា ព្រមាន​ថា​«​ត្រូវតែ​ថយក្រោយ​ឲ្យ​បានជា​បន្ទាន់​»​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ថ្លែងថា លោក​នឹងមិន​អត់ឱន​ដល់​បុគ្គល​ណា​ដែល​រំលោភ​យក​ដីធ្លី​អ្នក​ដ៏​ទៃ​ជាដាច់ខាត​។ លោក​ព្រមាន​ដល់​អ្នករំលោភ​កម្មសិទ្ធិ​អ្នក​ដ៏​ទៃ តាមរយៈ​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​បន្លំ និង​ប្រើ​យន្តការ​កៀបសង្កត់ យ៉ាង​ដូច្នេះ​ថា​៖«​ត្រូវតែ​ថយក្រោយ​ឲ្យ​បានជា​បន្ទាន់ ហើយ​ខ្ញុំ​ក៏​អត់​មានការ​យោគយល់​អ្វី​ដែរ​»​។ លោក​បញ្ជាក់ថា ក្រសួង​កំពុង​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​យុត្តិធម៌ និង​សមធម៌​។​

​សូម​ស្ដាប់​ប្រសាសន៍ លោក ជា សុផារ៉ា ខាងក្រោម​នេះ​៖

​ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​«​ស្ថាបត្យកម្ម សំណង់ អ​លន​ទ្រព្យ និង​ការគ្រប់គ្រង​សណ្ឋាគារ​» នៅ​ថ្ងៃទី​១៣​ខែតុលា​នេះ លោក ជា សុផារ៉ា ឲ្យ​ដឹងថា ក្រសួង​បាន​ចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី​ចំនួន ៤​លាន​និង​៣​សែន​ក្បាលដី ក្នុងចំណោម ៧​លាន​ក្បាលដី​នៅ​ទូទាំងប្រទេស​។ លោក​បន្ថែមថា  ក្រសួង​នឹង​ជំរុញ​ឲ្យ​មាន​កំណើន​ខ្ពស់​លើ​ការចុះបញ្ជី​នេះ ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ខាងមុខ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្ដៅ​ចំពោះ​កម្មសិទ្ធិ​របស់ខ្លួន និង​អាច​រក​ចំណូល​បន្ថែម​ពី​ការប្រើប្រាស់​ដីធ្លី​ទាំងនោះ​៕