ខេត្តចំនួន ៦ នឹងត្រូវគំរាមកំហែងដោយជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី ១៤-១៧ តុលា

6 Videos


ក្រសួងធនធានទឹកបានឲ្យដឹង កាលពីថ្ងៃទី ១២ ខែតុលា ម្សិលមិញ ថា យ៉ាងហោចណាស់ ខេត្តចំនួន៦ ក្នុងនោះមាន ខេត្តត្បូងឃ្មុំ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កណ្ដាល និងខេត្តព្រះសីហនុ នឹងត្រូវគំរាមកំហែង ដោយជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦ នេះ ។

ខេត្តចំនួន ៦ នឹងត្រូវគំរាមកំហែងដោយជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី ១៤-១៧ តុលា

ក្រសួងធនធានទឹក និង ឧត្តុនិយម បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួនថា ដោយសារតែឥទ្ធិពលនៃសម្ពាធទាប និង ប្រព័ន្ធសម្ពាធទាប បាននឹងកំពង់ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន ស្ទើរទូទាំងប្រទេស និង បានបង្កជាជំនន់ទឹកភ្លៀង ។

ខេត្តចំនួន ៦ នឹងត្រូវគំរាមកំហែងដោយជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី ១៤-១៧ តុលា

ភ្លៀងបានបន្តធ្លាក់រាយប៉ាយ ក្នុងបរិមាណច្រើនបន្ថែមទៀត ពិសេសនៅតំបន់ខ្ពង់រាប និង តំបន់ទំនាបកណ្ដាលខាងជើង ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦ ហើយភ្លៀងនឹងបន្តធ្លាក់ចុះខ្លាំងទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦ ។

ខេត្តចំនួន ៦ នឹងត្រូវគំរាមកំហែងដោយជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី ១៤-១៧ តុលា

ក្នុងស្ថានភាពបែបនេះ ក្រសួងធនធានទឹក និង ឧត្តុនិយម បានអំពាវនាវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង សាធារណៈជន បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំនន់ទឹកភ្លៀងដែលអាចកើតមាន ៕ សុថាត់

ខេត្តចំនួន ៦ នឹងត្រូវគំរាមកំហែងដោយជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី ១៤-១៧ តុលាខេត្តចំនួន ៦ នឹងត្រូវគំរាមកំហែងដោយជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី ១៤-១៧ តុលា