អ្នកឧកញ៉ា ហុង ពីវ ត្រៀមបញ្ជូនទារកដែលឡើងបាយភ្នែកទៅសិង្ហបុរី

6 Videos


ក្រោយពីអ្នកឧកញ៉ា ហុង ពីវ បានយល់ព្រមជួយដល់ទារកអភ័ព្វដែលកើតមកមានភ្នែកឡើង បាយឈ្មោះ ម៉ីម៉ី នោះមកនាពេលថ្មីៗនេះអ្នកឧកញ៉ាក៏បានប្រកាសថាកំពុង រៀបចំបែបបទបញ្ជូនទារក ម៉ីម៉ី ទៅព្យាបាលនៅឯសិង្ហបុរីបើទោះត្រូវចំណាយច្រើនយ៉ាងណាក៏ដោយ ។

អ្នកឧកញ៉ា ហុង ពីវ ត្រៀមបញ្ជូនទារកដែលឡើងបាយភ្នែកទៅសិង្ហបុរី

អ្នកឧកញ៉ា ហុង ពីវ បានសរសេរសារបង្ហោះក្នុងផេកបណ្តាញសង្គមហ្វេសប៊ុកថា៖ ខ្ញុំ ឧកញ៉ា ហុង ពីវ សូមជម្រាបជូនដំណឹងដល់បណ្តាប្រិយមិត្ត ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់ឲ្យបានជ្រាបថា “កន្លងមកមានពាក្យដែលនិយាយថា បើគ្មានប្រាក់ចំនួន 1.800 ដុល្លារ ក្នុងរយៈ ពេល 2 ថ្ងៃនោះទេ ភ្នែករបស់ទារិកា ម៉ីម៉ី នឹងមើលលែងឃើញ” ទាំងនេះសុទ្ធតែជាពាក្យមិនត្រឹមត្រូវទេ ។ ឥឡូវនេះខ្ញុំកំពុងរៀបចំបែបបទ ដើម្បីបញ្ជូនទារិកា ម៉ីម៉ី ទៅពិនិត្យព្យាបាលនៅប្រទេសសិង្ហបុរីហើយបើ ទោះជាត្រូវចំណាយ 10ម៉ឺន ទៅ 20ម៉ឺនដុល្លារឬក៏ច្រើនជាងនេះក៏ខ្ញុំត្រូវតែចំណាយដែរប៉ុន្តែការព្យាបាល ជាសះស្បើយ ឬក៏យ៉ាងណានោះ គឺអាស្រ័យលើជោគវាសនារបស់ទារិកា ម៉ីម៉ី ជាអ្នកកំណត់ ។ សូមអរគុណ !

អ្នកឧកញ៉ា ហុង ពីវ ត្រៀមបញ្ជូនទារកដែលឡើងបាយភ្នែកទៅសិង្ហបុរី

ពិតជាមានសំណាងមែនទារកដែលមានភ្នែកឡើងបាយត្រូវបានអ្នកឧកញ៉ា និង លោកជំទាវលើកបីថ្នាក់ថ្នមនិងថើបដោយមិនរើសអើងហើយថតរូបជាមួយកូនស្រីរបស់អ្នកឧកញ៉ាទៀតផង ។ គេសង្ឃឹម ថាបានអ្នកឧកញ៉ាជួយដល់ទារកនោះគឺអាចមានលទ្ធភាពជាសះស្បើយច្រើនមិនធ្លាក់ខ្លួនដល់ពិការទេ។

អ្នកឧកញ៉ា ហុង ពីវ ត្រៀមបញ្ជូនទារកដែលឡើងបាយភ្នែកទៅសិង្ហបុរី

គួររំលឹកថាកាលពីប៉ុន្មានថ្ងៃមុននេះគេបានឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក មានការ បង្ហោះនូវរូបទារកម្នាក់ដែលមានភ្នែកឡើងបាយហើយអំពាវនាវស្វែងរកជំនួយពីសប្បុរសជនក្នុងនោះ មានការអំពាវនាវដោយត្រង់សំដៅទៅកាន់អ្នកឧកញ៉ា ហុង ពីវ ថាមានតែអ្នកឧកញ៉ាទេដែលគេដឹងថា មានចិត្តធម៌ព្រោះកន្លងទៅអ្នកឧកញ៉ាបានធ្វើសកម្មភាពជាច្រើនជួយដល់សង្គមដោយមិនប្រកាន់វណ្ណៈហើយជាក់ស្តែងអ្នកឧកញ៉ា ហុង ពីវ ក៏បានទទួលយល់ព្រមជួយដល់ទារកឈ្មោះ ម៉ីម៉ី នេះ ៕ ដេវីត

អ្នកឧកញ៉ា ហុង ពីវ ត្រៀមបញ្ជូនទារកដែលឡើងបាយភ្នែកទៅសិង្ហបុរីអ្នកឧកញ៉ា ហុង ពីវ ត្រៀមបញ្ជូនទារកដែលឡើងបាយភ្នែកទៅសិង្ហបុរីអ្នកឧកញ៉ា ហុង ពីវ ត្រៀមបញ្ជូនទារកដែលឡើងបាយភ្នែកទៅសិង្ហបុរី