រថយន្តដឹកកម្មករក្រឡាប់របួសកម្មករ ២០ នាក់

6 Videos


មានករណីគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកកម្មករមួយបានកើតឡើង នៅ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យកម្មករប្រមាណជា២០នាក់រងរបួស ហើយកម្មករ ដែលរងរបួស បានដឹកយកទៅកាន់មណ្ឌលសុខភាពស្រុក ។

សមត្ថកិច្ចបានអោយដឹងជាបឋមមកថា រថយន្តដឹកកម្មកររោងចក្រមួយគ្រឿង បាន ក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេខ៤នៅម្តុំឃុំអូរឧកញ៉ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៧ ព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦ នេះ បណ្តាលអោយកម្មករ កម្មការីនីយ៉ាង តិច ២០ នាក់រងរបួសធ្ងន់និងស្រាល និង កំពុងសង្គ្រោះនៅតាមមន្ទីរពេទ្យ ។

តាមរបាយការណ៍ជំហានដំបូងអោយដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងក្រោយពីរថយន្តដឹកកម្មករមួយនេះ បើកគេចរថយន្តCRVមួយគ្រឿង ដែលបែកកង់ក្នុងទិសដៅបញ្ច្រាស់គ្នា ៕     សុថាត

រថយន្តដឹកកម្មករក្រឡាប់របួសកម្មករ ២០ នាក់រថយន្តដឹកកម្មករក្រឡាប់របួសកម្មករ ២០ នាក់រថយន្តដឹកកម្មករក្រឡាប់របួសកម្មករ ២០ នាក់រថយន្តដឹកកម្មករក្រឡាប់របួសកម្មករ ២០ នាក់