មនុស្ស​ប្រុស​ឥឡូវ​គិត​អី​ប្លែក​ៗ ​”បុរស​ម្នាក់​បាន​រៀប​ការ​ប្រពន្ធ​ជា​សត្វ​ក្រពើ​”

ម៉ិកស៊ិក៖ លោក​អភិបាល​ក្រុង​ San Pedro Huamelula ឈ្មោះថា Joel Vazquez Rojas បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ បន្ទាប់​ពី​រូប​លោក​បាន​រៀប​ការ​ប្រពន្ធ​របស់​លោក​ដែល​ជា​សត្វ​ក្រពើ​ដែល​ពោ​ពេញ​ដោយ​ភាព​ដ៏​ផ្អែម​ល្ហែម​បំផុត​។

ភរិយា​​ជា​សត្វ​ក្រពើ​ដែល​មាន​អាយុ​ 3 ឆ្នាំ​ត្រូវ​បាន​គេ​ដើរ​ដង្ហែ​នៅ​ជុំវិញ​ទីក្រុង​នៅ​មុន​ពេល​ដែល​គេ​យក​ទៅ​ប្រារព្ធ​ពិធី​រៀប​ការ​ដើម្បី​ចង​ជាចំណង​ស្នេហា​ជាមួយ​គ្នា​។ 

នាង​(សត្វ​ក្រពើ)ត្រូវ​បាន​គេ​ស្លៀក​រ៉ូប​ពណ៌​ស តែ​ក៏​មាន​ការ​រុំ​ស្គុត​នៅ​ជុំវិញ​មាត់ បាន យ៉ាង​ប្រុង​ប្រយ័ត្ន​ផង​ដែរ​ចៀស​វាង….។ មិន​តែ​ប៉ុណ្ណោះ​កូន​ក្រមុំ(សត្វ​ក្រពើ) ត្រូវ​បាន​គេ​ផ្លាស់​ប្ដូរ​រ៉ូប​អាពាហ៍ពិពាហ៍​របស់​នាង​ទៅ​តាម​កម្ម​ពិធី​នី​មួយៗ ដូចជា ពិធី​ដង្ហែ​កូន​ក្រមុំ រាំ​កម្សាន្ត និង ពិធី​ផ្សេង ៗ​ទៀត ។

ចៅហ្វាយ​ក្រុង​បាន​រាំ​ជា​មួយ​ប្រពន្ធ​របស់​គាត់​ដែល​អោប​នៅ​ក្នុង​ដៃ​របស់​គាត់​យ៉ាង​រីករាយ​ សប្បាយ​ក្រៃ​លែង​។ វា​ពិត​ជា​ពិធី​មួយ​​​ដ៏​អស្ចារ្យ​នៅ​ក្នុង​ទីក្រុង​នេះ​។

នេះ​ជា​ប្រពៃណី​មួយ​ដ៏​ចម្លែក​ដែល​យើង​មិន​បាន​ដឹង​ពី​មុន​មក​ តែ​វា​គ្រាន់​តែ​ជា​ប្រពៃណី​មួយ​របស់​ទីក្រុង​នេះ​តែ​ប៉ុណ្ណោះ​។ ដែលពិធីនេះ​តែង​តែ​​ប្រារព្ធ​ជា​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង​ ដោយ​ពួក​គេ​មាន​ជំនឿ​ថា​ការ​រៀបការ​ដែល​មាន​កូន​ក្រមុំ​​ជាសត្វ​នឹង​នាំ​មក​នូវ​សេចក្ដី​សុខ​សប្បាយ ដល់​ទីក្រុង​របស់​ពូក​គេ​​ និង​ធ្វើ​ឲ្យ​​ការ​នេសាទ​រក​គ្រឿង​សមុទ្រ​​​បាន​កាន់​ច្រើន​ផង​ដែរ ៕

សូមទស្សនាវីដេអូខាងក្រោម

ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖

  • មនុស្ស​ប្រុស​ឥឡូវ​គិត​អី​ប្លែក​ៗ ​”បុរស​ម្នាក់​បាន​រៀប​ការ​ប្រពន្ធ​ជា​សត្វ​ក្រពើ​”已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:កំសាន្ត
Tags: