រដ្ឋ​ប្រមូល​ពន្ធ​បាន​ជាង ១​ពាន់​លាន​ដុល្លារ ក្នុង​៩​ខែ​ដើមឆ្នាំ និពន្ធដោយ : ញ៉ុង​ ហេង       October-13-2016, 9:59 pm         138

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108រដ្ឋ​ប្រមូល​ពន្ធ​បាន​ជាង ១​ពាន់​លាន​ដុល្លារ ក្នុង​៩​ខែ​ដើមឆ្នាំ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៦​នេះ រដ្ឋាភិបាល​ប្រមូល​ពន្ធអាករ​បាន ១១៩១,២៦ លាន​ដុល្លារ កើនឡើង ២០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ថ្ងៃទី​១២​ខែតុលា​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹងថា ការប្រមូល​ពន្ធអាករ​ទាំង​៣​ត្រីមាស​ដើមឆ្នាំ​នេះ សម្រេចបាន ៨៣,៨​ភាគរយ​នៃ​គោលដៅ​ប្រមូល​ពន្ធ​ឆ្នាំ​២០១៦ ។​
​គិតតែ​ខែកញ្ញា​ឆ្នាំនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ពន្ធ​បាន ១២៦,៥​លាន​ដុល្លារ​។ នេះ​បើតាម​សេចក្ដីប្រកាស​ខាងលើ​៕