រថយន្ត​កុងតឺន័រ​បើក​បុក​កិន​ម៉ូតូ​ទាំង​កណ្តាល​ថ្ងៃ​សំណាង​អ្នកជិះ​ពីរ​នាក់​របួសស្រាល​

ភ្នំពេញ៖ រថយន្តកុងតឺន័របើកចូលក្រុងភ្នំពេញទាំងថ្ងៃក្នុងល្បឿនលឿនមិនខ្វល់នឹងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរលើដងផ្លូវ ហើយបានបុកនិងកិនម៉ូតូជាប់ពីក្រោម សំណាងណាស់អ្នកជិះ២នាក់បានរួចផុតគ្រោះថ្នាក់រងរបួសស្រាល កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវវេងស្រេង ត្រង់ចំណុចបុរីពិភពថ្មី ក្នុងសង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ka-13-10-2016-03

តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម បើកតាមបណ្តោយផ្លូវវេងស្រេងមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័របើកមកពីក្រោយស្របទិសគ្នា បុកម៉ូតូជនរងគ្រោះ ពីក្រោយហើយកិនម៉ូតូជាប់នៅពីក្រោមកង់ តែសំណាងល្អជនរងគ្រោះរួចផុតជីវិត ដោយគ្រាន់តែខូចខាតម៉ូតូប៉ុណ្ណោះ។ រថយន្ត និងម៉ូតូសមត្ថកិច្ចបានយកទោរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ័សែនជ័យ ៕