ដោយ​សារ​បើក​ហួស​កន្លែង​ដែល​ខ្លួន​ចង់​បត់​អ្នក​បើកបរ​ម្នាក់​ធ្វើ​រឿង​ដ៏​សែន​ហួស​ចិត្ត​

ប្រទេសចិន ៖ ក្នុងវីដេអូប្រមាណជាជាង៣០វិនាទីបង្ហាញទង្វើហួសចិត្តមួយរបស់អ្នកបើកបរម្នាក់ដែលបានបើកបរទៅក្រោយក្នុងគន្លងផ្លូវដែលគេតម្រូវឲ្យទៅតែខាងមុខ យ៉ាងណាក្រោយពីវីដេអូនេះបានបង្ហោះចូលក្នុងបណ្ដាញសង្គមបានធ្វើមនុស្សជាច្រើនធ្វើការរិះគន់លើទង្វើអ្នកបើកបរនោះជាខ្លាំង ព្រោះគិតថាការបើកបែបនេះពិតជាអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ ។

សូមទស្សនាវីដេអូនេះ ៖

ក្រោយមកប៉ូលីសបានស្វែងរកឃើញជនដែលបើកបរនោះហើយបានសាកសួរមូលហេតុដែលបើកបរបែបនេះ ខណៈតាមការសាកសួរអ្នកបើកបរនោះបានបញ្ជាក់ថាគេបានបើកហួសកន្លែងដែលចង់បត់ ហើយរបាំងចែកទ្រូងផ្លូវមានចម្ងាយវែងទម្រាំដល់កន្លែងដែលអាចបត់បានដូចនេះទើបគាត់ធ្វើបែបនេះ ។ យ៉ាងណាក្រោយការសាកសួរប៉ូលីសក៏បានធ្វើការពិន័យទឹកប្រាក់ប្រមាណ២០០យ័ននឹងដក១២ពិន្ទុលើប័ណ្ណបើកបររបស់បុគ្គលនោះ ដូចនេះបើគាត់ខុសលើកក្រោយប័ណ្ណបើកបររបស់គាត់នឹងត្រូវព្យួររយៈពេល១ឆ្នាំ ។

ប្រភព ៖

  • ដោយ​សារ​បើក​ហួស​កន្លែង​ដែល​ខ្លួន​ចង់​បត់​អ្នក​បើកបរ​ម្នាក់​ធ្វើ​រឿង​ដ៏​សែន​ហួស​ចិត្ត​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/13  Category:បច្ចេកវិទ្យា
Tags: