Arsenal បាញ់​ Lyon ៦​គ្រាប់​មិន​ឲ​តដៃ​រួច​

ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Emirate Cup 2015​ ដោយ​មាន​៤​ក្រុម​ចូល​រួម​ដូចជា​ Arsenal , Lyon , Worfsburg , Villareal ដែល​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ទឹកដី​ Emirate Stadium ​របស់​ក្រុម​ Arsenal ។

ដោយ​កាល​ពី​ម្សិលមិញ​ក្លឹប​កាំភ្លើង​ធំ​ Arsenal បំបាក់​ក្លឹប​ Lyon មិន​ឲ​ត​ដៃ​រួច​ដោយ​លទ្ធផល​៦​ទល់នឹង​០​ ។ ដោយ​៦​គ្រាប់​របស់​ Arseanl រក​បាន​ដោយ​កីឡាករ​ Olivier Giroud (នៅនាទី២៩) , កីឡាករ​ Alex Oxlade Chmaberlain (នាទី៣៤) , កីឡាករ​ Alex Iwobi (នាទី៣៥) , កីឡាករ​ Aaron Ramsey (នាទី៣៨) , កីឡាករ​ Mesut Ozil (នាទី៦២) និង​កីឡាករ​ Sarnti Carzola (នាទី៨៤) ។

ដោយ​ឡែក​ក្លឹប​ Villareal បាន​យក​ឈ្នះ​ដោយ​លទ្ធផល​២ទល់នឹង១​លើ​ក្លឹប Worfsburg ។ ខណៈ​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ Arsenal វិល​ទៅ​ប៉ះ​ Worfsburg ខណៈ​ Lyon ត្រូវ​ប៉ះ​ជាមួយ​ Villareal ៕

 

សូមទស្សនា Highlight ការប្រកួតនៅខាងក្រោម ៖

អត្ថបទ ៖ វិចទ័រ