រឿង​អ្វី​ខ្លះ​ទៅ​ដែល​ធ្វើ​អោយ​ភរិយា​របស់​លោក​អ្នក​មិន​សប្បាយ​ចិត្ត?

ភរិយា​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​នៃ​ជីវិត​របស់​បុរស​ក្រោយ​ពេល​ដែល​រៀប​ការ​ហើយ។​ ជា​ការ​ពិតណាស់​ ទោះ​បី​ជា​មនុស្ស​ជោគ​ជ័យ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ ការ​រស់​នៅ​ដោយ​គ្មាន​ដៃ​គូ​ជីវិត​វា​ពិត​ជា​ឯកា​ណាស់​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បុរស​មួយ​ចំនួន​នៅ​តែ​ព្រងើយ​កន្តើយ​ មិន​ខ្វល់​ខ្វាយ​ចំពោះ​​ភរិយា​របស់​ពួកគេ។

ការ​មិន​យក​ចិត្ត​ទុក​ដាក់ បង្ហាញ​ពី​ភាព​រង្គោះរង្គើ​របស់​ជីវិត​អាពាហ៍ពិពាហ៍​។ ប្រសិន​បើ​ភរិយា​របស់​លោក​អ្នក​មិន​សប្បាយ​ចិត្ត​ដោយ​ប្រការ​ណា​មួយ​ក្នុង​ជីវិត​របស់​នាង​ហើយ​នោះ​ ជីវិត​ទាំង​ស្រុង​របស់​លោក​អ្នក​នឹង​ចាប់​ផ្ដើម​លែង​មាន​ភាព​ប្រក្រតី​ហើយ ហើយ​អ្នក​នឹង​ចាប់​ផ្ដើម​ទទួល​ការ​ឈឺចាប់។​ ប្រសិន​បើ​បុរស​មិន​អាច​ទទួល​បាន​នូវ​សេចក្ដី​សុខ​ខាង​ផ្លូវ​ចិត្ត​​ សេចក្ដី​ស្រលាញ់​ ភាព​សុខសាន្ត​​ក្នុង​ជីវិត​របស់​គាត់ ជីវិត​ការងារ​របស់​គាត់​ក៏​អាច​នឹង​​ទទួល​រង​ការ​ប៉ះ​ទង្គិច​ដូច​គ្នា។

ម៉្លោះ​ហើយ​ប្រសិន​បើ​លោក​យល់​ថា​នាង​មិន​សប្បាយ​ចិត្ត​ដោយ​ប្រការ​ណាមួយ​ហើយ​នោះ​ លោក​អ្នក​ត្រូវ​ដឹង​ថា​នាង​កំពុង​គិត​រឿង​មួយ​ចំនួន​ដូច​ជា​៖

១. លោក​អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​នាង

រឿង​អ្វី​ខ្លះ​ទៅ​ដែល​ធ្វើ​អោយ​ភរិយា​របស់​លោក​អ្នក​មិន​សប្បាយ​ចិត្ត?

ស្វាមី​គ្រប់​រូប​គួរ​តែ​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភរិយា​របស់​ខ្លួន​អោយ​បាន​​ច្រើន។ មិន​ថា​វា​ជា​ការ​បញ្ចេញ​មតិ​យោបល់ ការ​ធ្វើ​ការងារ​តូច​ធំ​ណាមួយ​ឡើយ លោក​អ្នក​មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​ពាក្យ​សម្ដី​និង​កាយ​វិការ​របស់​នាង​ឡើយ។

​​២. ប្រាក់​ចំណូល​របស់​លោក​អ្នក​មិន​សម​ល្មម​សម្រាប់​ការ​ចំណាយ​នៅ​ឡើយ

រឿង​អ្វី​ខ្លះ​ទៅ​ដែល​ធ្វើ​អោយ​ភរិយា​របស់​លោក​អ្នក​មិន​សប្បាយ​ចិត្ត?

ជួនកាល​បញ្ហា​ហិរញ្ញវត្ថុ​ អាច​ធ្វើ​អោយ​ជីវិត​អាពាហ៍ពិពាហ៍​មាន​បញ្ហា​ ព្រោះ​ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន ជីវិត​គ្រួសារ​​ត្រូវ​ការ​លុយ។​ ប្រសិន​បើ​ ហិរញ្ញវត្ថុ​របស់​លោក​អ្នក​ជា​មូល​ហេតុ​ដែល​​ធ្វើ​អោយ​មាន​បញ្ហា​នោះ ចូរ​ស្វែង​រក​ដំណោះ​ស្រាយ​ណាមួយ​ដើម្បី​ធ្វើ​អោយ​នាង​លែង​ព្រួយ​លែង​បារម្ភ។

. លោក​អ្នក​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​មិត្ត​រួម​ការងារ​ស្រី​របស់​លោក​អ្នក

រឿង​អ្វី​ខ្លះ​ទៅ​ដែល​ធ្វើ​អោយ​ភរិយា​របស់​លោក​អ្នក​មិន​សប្បាយ​ចិត្ត?ប្រសិន​បើ​រឿង​នេះ​ជា​បញ្ហា​ វា​ជា​ការ​ប្រសើរ​ក្នុង​ការ​​ធ្វើ​អោយ​នាង​ទុក​ចិត្ត​ដោយ​និយាយ​ថា​អ្នក​ពិត​ជា​គ្មាន​អារម្មណ៍​ចំពោះ​បុគ្គលិក​ស្រី​នោះ​ទេ​ អ្វី​ៗ​គ្រប់​យ៉ាង​គាត់​ធ្វើ​គឺ​ដើម្បី​តែ​គ្រួសារ​ប៉ុណ្ណោះ។

. លោក​អ្នក​គ្មាន​ពេល​គ្រប់​គ្រាន់​អោយ​នាង

រឿង​អ្វី​ខ្លះ​ទៅ​ដែល​ធ្វើ​អោយ​ភរិយា​របស់​លោក​អ្នក​មិន​សប្បាយ​ចិត្ត?

នរណា​ក៏​រវល់​ដែរ​ ប៉ុណ្ណា​មិន​មែន​រវល់​ហួសហេតុ​ដល់​ថ្នាក់​ឆ្លៀត​មិន​បាន​នោះ​ទេ។​ ប្រសិន​បើ​លោក​អ្នក​ពិត​ជា​ស្វាមី​ដ៏​ល្អ​ពិត​មែន លោក​អ្នក​តែង​តែ​ឆ្លៀត​ពេល​សម្រាប់​ភរិយា​របស់​លោក​អ្នក​ជានិច្ច។​ ចូរ​ធ្វើ​​អោយ​នាង​សប្បាយ​ចិត្ត​ និង​មាន​ទំនុក​ចិត្ត​លើ​អ្នក មុន​ពេល​នាង​សម្រេច​ដើរ​ចេញ។

.លោក​អ្នក​មិន​ខ្វាយ​ខ្វល់​រឿង​ក្នុង​ផ្ទះ

រឿង​អ្វី​ខ្លះ​ទៅ​ដែល​ធ្វើ​អោយ​ភរិយា​របស់​លោក​អ្នក​មិន​សប្បាយ​ចិត្ត?

ប្រសិន​បើ​ស្វាមី​គ្រប់​រូប​មិន​ខ្វាយ​ខ្វល់​ពី​បញ្ហា​នេះ​ទេ​ វា​ជា​រឿង​មួយ​ដ៏​អាក្រក់​បំផុត។​ ការ​ធ្វើ​បែប​នេះ​វា​លោក​អ្នក​នឹង​ស្ដាយ​ក្រោយ​អស់​មួយ​ជីវិត​ជាក់​ជា​មិន​ខាន។​

. លោក​អ្នក​តែង​តែ​មក​ផ្ទះ​យឺត

រឿង​អ្វី​ខ្លះ​ទៅ​ដែល​ធ្វើ​អោយ​ភរិយា​របស់​លោក​អ្នក​មិន​សប្បាយ​ចិត្ត?

ប្រសិន​បើ​អ្នក​ពិត​ជា​រវល់​ជាមួយ​នឹង​ការងារ​ពិត​មែន ចូរ​ព្យាយាម​ពន្យល់​នាង​​នោះ​គ្រប់យ៉ាង​នឹង​ប្រសើរ​ឡើង។ តែ​ប្រសិន​បើ​អ្នក​រវល់​ដោយ​សារ​តែ​ជួប​ជុំ​មិត្តភ័ក្ដិ​ ជប់​លៀង​ផ្សេងៗ ហើយ​ធ្វើ​អោយ​អ្នក​តែង​តែ​ទៅ​ផ្ទះ​យឺត​នោះ ជីវិត​អាពាហ៍ពិពាហ៍​លោក​អ្នក​នឹង​ជួប​បញ្ហា​ជាក់​ជា​មិន​ខាន​ប្រសិន​បើ​លោក​អ្នក​មិន​ព្រម​ឈប់។​​

. ស្នេហា​របស់​លោក​អ្នក​លែង​ដូច​ដើម

រឿង​អ្វី​ខ្លះ​ទៅ​ដែល​ធ្វើ​អោយ​ភរិយា​របស់​លោក​អ្នក​មិន​សប្បាយ​ចិត្ត?

ប្រសិន​បើ​ភាព​ផ្អែមល្ហែម​ដែល​អ្នក​​ធ្លាប់​តែ​មាន​ចំពោះ​នាង​កាល​ពី​មុន​ស្រាប់​តែ​ចាប់​ផ្ដើម​សាប​រលាប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នាង​នឹង​គិត​ថា​លោក​អ្នក​លែង​ស្រលាញ់​នាង​ហើយ។ ម្ល៉ោះ​ហើយ​ប្រសិន​ជា​អាច​ចូរ​ស្រលាញ់​នាង យក​ដាក់​ចំពោះ​នាង ដូច​កាល​ដែល​លោក​អ្នក​តាម​ស្រលាញ់​នាង​ពី​ដំបូង​ទើប​ធ្វើ​អោយ​​ជីវិត​គ្រួសារ​ពោរពេញ​ដោយ​ភាព​សុខដុម​រមនា។

ដោយៈ Gemini Fleta

ប្រភពៈ

​​​​

  • រឿង​អ្វី​ខ្លះ​ទៅ​ដែល​ធ្វើ​អោយ​ភរិយា​របស់​លោក​អ្នក​មិន​សប្បាយ​ចិត្ត?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:កំសាន្ត
Tags: