Xabi Alonso ៖ ខ្ញុំ​គិត​​ត្រូវ​ដែល​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ Real Madrid

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​កីឡាករ​ Xabi Alonso បាន​និយាយ​ថា​រូប​គេ​គិត​ត្រឹម​ត្រូវ​ដែល​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្លឹប​ Real Madrid មក​ចូល​រួម​ជាមួយ​ Bayern Munich ។

ដោយ​នៅ​ក្នុង​បទ​សម្ភាសន៍​នោះ​ខ្សែ​បម្រើ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​និយាយ​ថា​ « ខ្ញុំ​គិត​ថា​ការ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ Real Madrid មក​ចូល​រួម​ជាមួយ​ Bayern Munichគឺ​ជា​រឿង​ដ៏​ត្រឹម​ត្រូវ​ ខ្ញុំ​មក​ទី​នេះ​ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​បន្ថែម​ទៀត​ ។ ខ្ញុំ​ចង់​មក​ទី​នេះ​ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ថ្មី​ហើយ​ចង់​ឈ្នះ​ពាន​បន្ថែម​ទៀត​នៅ​ទី​នេះ​ » ។

Alonso បាន​បន្ថែម​ថា​ « ខ្ញុំ​មក​ទី​នេះ​ដើម្បី​ចង់​ឈ្នះ​ពាន​ UEFA Champion League ជាមួយ​ក្លឹប​ Bayern Munich ព្រោះ​ខ្ញុំ​ចង់​ធ្វើ​ដូច​អតីត​បាល់​ទាត់​ដ៏​ឆ្នើម​គឺ​លោក​ Clarence Seeedorf ដែល​ឈ្នះ​ពាន​ UEFA Champion League ជាមួយ​ក្លឹប​ចំនួន​៣​ជាមួយ​ក្លឹប​៣​ផ្សេង​គ្នា​ ហើយ​ពេល​ខ្ញុំ​បាន​ឈ្នះ​ពាន​នេះ​២​រួច​មក​គឺ​ជាមួយ​ Liverpool នឹង​ Real Madrid » ។

គួរ​រំលឹក​ថា​ខ្សែ​បម្រើ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​មក​ចូល​រួម​ជាមួយ​ក្លឹប​ Bayern Munich កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៤​បន្ទាប់​ចំណាយ​ពេល​អស់​រយៈ​ពេល​៥​ឆ្នាំ​ជាមួយ​ Real Madrid ។ ហើយ​រូប​គេ​ធ្លាប់​ឈ្នះ​ពាន​ UEFA Champion League ជាមួយ​ Real Madrid នៅ​ឆ្នាំ​២០១៤​ ហើយ​គេ​ក៏​ធ្លាប់​ឈ្នះ​ពាន​ UEFA Champion League ជាមួយ​ Liverpool នៅ​ឆ្នាំ​២០០៥​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Xabi Alonso ៖ ខ្ញុំ​គិត​​ត្រូវ​ដែល​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ Real Madrid已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ចំនេះដឹង
Tags: