រឿង​អប់រំ ៖ បង​ចូល​ចិត្ត​ពង​ចៀន​ខ្លោច !

នៅល្ងាចមួយក្រោយចេញពីធ្វើការស្ត្រីជាភរិយាក៏បានរៀបចំម្ហូបដើម្បីទទួលទាន ប៉ុន្តែដោយភាពនឿយហត់ បូកផ្សំជាមួយនឹងអារម្មណ៍តក់ប្រមល់ពីកន្លែងធ្វើការធ្វើឲ្យនាងចៀនពងទារហូតដល់ខ្លោច។

ពេលវេលាទទួលទានអាហារពេលល្ងាចក៏បានមកដល់ គ្រួសារដែលមានសមាជិក ៣ នាក់គឺម្ដាយ ឪពុក ហើយនឹងកូនប្រុស បានអង្គុយនៅលើតុដើម្បីទទួលទានអាហារ។ ដោយឃើញពងទាចៀនមានសភាពខ្លោចដូចនេះ កូនប្រុសក៏ចេះតែសម្លឹងមើលពងទាចៀន នឹងមុខឪពុករបស់ខ្លួនថាគាត់នឹងមានប្រតិកម្មបែបណា។

ឃើញដូចនេះស្ត្រីភរិយាបាននិយាយពាក្យសុំទោសទៅកាន់ប្ដីខ្លួន ប៉ុន្តែបុរសជាប្ដីមិនបានស្ដីបន្ទោសឬ ក៏ខឹងអ្វីនោះទេ ហើយថែមទាំងនិយាយថា “អត់អីទេអូនសម្លាញ់ ! ការពិតបងក៏ចូលចិត្តពងចៀនខ្លោចដែរ ព្រោះវាមានរស់ជាតិប្លែកម្យ៉ាង“។

មុនពេលចូលទៅកាន់បន្ទប់របស់ខ្លួន បុរសជាឪពុកក៏បានឆ្លៀតចូលទៅកាន់បន្ទប់កូនប្រុសដើម្បីបិទភ្លើង ពេលចូលទៅដល់ កូនប្រុសរបស់គាត់ក៏បានសួរគាត់ថា ” ប៉ា ! តើប៉ាពិតជាចូលចិត្តពងចៀនខ្លោចមែនទេ ?”

ឪពុកក៏បានឆ្លើយទៅកាន់កូនប្រុសទាំងញញឹម “អត់ទេកូនប្រុស វាពិបាកញុំាណាស់ ”

កូនប្រុសក៏បានសួរបន្តថា “ចុះហេតុអីប៉ាប្រាប់ម៉ាកថា ប៉ាចូលចិត្តវា ”

ឪពុកញញឹមរួចឆ្លើយទៅកាន់កូនប្រុស “ម្ដាយរបស់កូននឿយហត់នឹងការងារខ្លាំងណាស់ ហើយពងទាចៀនខ្លោចមិនបានធ្វើឲ្យនរណាម្នាក់ឈឺចាប់នោះទេ ប៉ុន្តែសម្ដីរបស់ប៉ាអាចនឹងធ្វើឲ្យម្ដាយរបស់កូនឈឺចាប់ ” ។

ក្នុងជីវិតប្ដីប្រពន្ធជៀសមិនផុតពីការឈ្លោះប្រកែកគ្នា ឬ មានបញ្ហាខ្លះនោះទេ ប៉ុន្តែកូនសោសំខាន់ដែលធ្វើឲ្យទំនាក់ទំនងប្ដីប្រពន្ធមានភាពយូរអង្វែងគឺជាការ ការសរសើរ ទទួលស្គាល់ និងអធ្យាស្រ័យនូវកំហុស៕

ប្រែសម្រួល ៖ ជលស័យ

  • រឿង​អប់រំ ៖ បង​ចូល​ចិត្ត​ពង​ចៀន​ខ្លោច !已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:វីដេអូ
Tags: