P9 និង P9 Plus លក់​អស់​ជាង ៤០០០ គ្រឿង​ត្រឹម​រយៈពេល ៤ ខែ

Huawei P9/P9 Plus បានបង្ហាញ​ខ្លួន​លើ​ទីផ្សារ​ក្នុង​ស្រុក​តាំង​ពី​ខែ​មិថុនា រហូត​ដល់​ខែ​តុលា ឆ្នាំ២០១៦ លក់​អស់​ជាង ៤០០០ គ្រឿង ដែល​ជា​ចំនួន​លក់​ដ៏​ភ្ញាក់​ផ្អើល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ប្រធាន​ទំនាក់​ទំនង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Huawei កម្ពុជា។

 

P9 និង P9 Plus លក់​អស់​ជាង ៤០០០ គ្រឿង​ត្រឹម​រយៈពេល ៤ ខែ

Huawei P9 តម្លៃ ៤៦៩​ដុល្លារ

 

លោក ឯម យុទ្ធូ ប្រធាន​ទំនាក់​ទំនង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Huawei កម្ពុជា បាន​បន្ថែម​ថា ​ចំនួន​លក់ P9 និង P9 Plus កើន​ឡើង​រហូត​ដល់ ៣០០ ភាគរយ​ធៀប​នឹង​ម៉ូឌែល​មុនៗ P8និង P8 Max ដែល​ចេញ​កាល​ពី​ដើម​ឆ្នាំ ២០១៥។

 

កំពូល​ស្នាតហ្វូន​របស់ Huawei ទាំង​ពីរ​ម៉ូឌែល​នេះ ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ជំនាញ​ថត​រូប ព្រោះ​វា​បំពាក់​មក​ជាមួយ​កាមេរ៉ា​ភ្លោះ​​ដំបូង​គេ ដែល​សហការ​ជាមួយ​ក្រុមហ៊ុន Leica ​ល្បីល្បាញ​លើ​ផ្នែក​ផលិត​កាមេរ៉ា​ថត​រូបលំដាប់​ពិភពលោក រី​ឯ​តម្លៃ Huawei P9 តម្លៃ ៤៦៩ ដុល្លារ​និង Huawei P9 Plus តម្លៃ ៥៧៩​ដុល្លារ

 

P9 និង P9 Plus លក់​អស់​ជាង ៤០០០ គ្រឿង​ត្រឹម​រយៈពេល ៤ ខែ

 

P9 និង P9 Plus លក់​អស់​ជាង ៤០០០ គ្រឿង​ត្រឹម​រយៈពេល ៤ ខែ

 

P9 និង P9 Plus លក់​អស់​ជាង ៤០០០ គ្រឿង​ត្រឹម​រយៈពេល ៤ ខែ

 

អាន​បន្ត៖ P9 និង P9 Plus គ្រោង​លក់​ឲ្យ​បាន ១ ០០០ គ្រឿង​ក្នុង​មួយ​ខែ ​ឆ្នាំ ​២០១៦

 

អត្ថបទ៖ រក្សា