Zhao Li Ying របូត​ទាំង​តួ​ត្រចៀកកាំ និង​ចៀវៃ​ព្រោះ​សម្ដែង​ខ្ចី​ពេក

ធ្លាប់​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​សាក​តួឯក​ក្នុង​រឿង “ព្រះនាងយេយេ” តែ​ដោយ​សារ​មិន​ស័ក្ដិសម និង​ខ្វះ​បទ​ពិសោធន៍ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Zhao Li Ying ត្រូវ​របូត​ទាំង​តួ​ត្រចៀកកាំ និង​ចៀវៃ។

 

Zhao Li Ying របូត​ទាំង​តួ​ត្រចៀកកាំ និង​ចៀវៃ​ព្រោះ​សម្ដែង​ខ្ចី​ពេក

 

កាល​ពី​ឆ្នាំ​២០១១ នៅ​ពេល​អ្នក​និពន្ធ​ប្រលោមលោក Chiung Yao ប្រកាស​ពី​តារា​សម្ដែង​ក្នុង​រឿង “ព្រះនាង​យេយេ” ស៊េរី​ថ្មី ទស្សនិកជន​ជា​ច្រើន​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ត្បិត​ទាំង​តួ​ត្រចៀកកាំ និង​ចៀវៃ​សុទ្ធ​តែ​មិន​សូវ​បាន​សម្រស់​ទាំង​អស់។ រីឯ​តារា​សម្ដែង Zhao Li Ying ដែល​មាន​សម្រស់​លេច​ធ្លោ​ខ្លាំង​ជាង​គេ​នោះ​បាន​ត្រឹម​រ៉ាប់រង​តួ​ព្រះនាង Qing Er ដែល​ជា​តួ​បន្ទាប់​បន្សំ​ទៅ​វិញ។

 

នៅ​ពេល​នោះ ពាក្យ​ចចាមអារ៉ាម​បាន​លេច​ឮ​ថា​ដោយ​សារ​តែ​មិន​ចេះ​យក​ចិត្ត អ្នក​និពន្ធ Chiung Yao ទើប Li Ying ត្រូវ​គេ​ទម្លាក់​តួ​បែប​នេះ។ មាន​វត្តមាន​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​របស់​ពិធី​ករ Kim Tin កាល​ពី​ថ្ងៃ​ទី​១២​ខែ​តុលា​កន្លង​ទៅ​នេះ តួ​រឿង “និស្ស័យ​ស្នេហ៍​ដាវ​ទេព” បាន​បកស្រាយ​ពី​បញ្ហា​នេះ​ជា​លើក​ទី​១។

 

Zhao Li Ying របូត​ទាំង​តួ​ត្រចៀកកាំ និង​ចៀវៃ​ព្រោះ​សម្ដែង​ខ្ចី​ពេក

 

ស្រី​ស្អាត​អាយុ​២៩​ឆ្នាំ​បាន​ប្រាប់​តាម​ត្រង់​ថា​នាង​មាន​ឱកាស​បាន​សម្ដែង​តួឯក​ដែរ​តែ​ខ្លួន​ឯង​ជា​អ្នក​ធ្វើ​ឲ្យ​របូត​ដោយ​ផ្ទាល់។ Ly Ying ក៏​បាន​បដិសេធ​ពី​រឿង​ខ្លួន​ទំនាស់​ជាមួយ Chiung Yao ផង​ដែរ។ “ក្រោយ​ពេល​បាន​សម្ដែង​ប៉ុន្មាន​រឿង ខ្ញុំ​មាន​ឱកាស​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​សាក​តួ​ត្រចៀកកាំ តែ​ប៉ារ៉ូល​តួ​នេះ​និង​ខ្ញុំ​មិន​សម​គ្នា បូក​រួម​នឹង​អាយុ​ក្មេង​តែ​ចាស់​គំនិត​ទៀត ខ្ញុំ​ក៏​ត្រូវ​គេ​ទម្លាក់​តួ”។ តារា​កើត​ឆ្នាំ​១៩៨៧​ចែក​រំលែក។

 

ដោយ​សារ​តែ​អ្នក​ដឹកនាំ​រឿង​ស្រលាញ់​ចូលចិត្ត​នាង ទើប Zhao Ly Ying ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ឲ្យ​សាក​តួ​ចៀវៃ​ជា​បន្ត។ នៅ​ក្នុង​ឱកាស​ទី​២​នេះ ស្រី​ស្អាត​ត្រកូល Zhao នៅ​តែ​បាត់​បង់​ទៀត​ព្រោះ​មិន​អាច​យំ​ច្រើន​តាម​ដែល​សាច់​រឿង​ត្រូវ​ការ។ លទ្ធផល​ចុង​ក្រោយ​គឺ​​នាង​បាន​ត្រឹម​ដើរ​តួ​ព្រះនាង Qing Er តែ​ប៉ុណ្ណោះ៕

 

Zhao Li Ying របូត​ទាំង​តួ​ត្រចៀកកាំ និង​ចៀវៃ​ព្រោះ​សម្ដែង​ខ្ចី​ពេក

 

ចុចអាន៖Zhao Li Ying បកស្រាយ​រឿង​ខ្លួន​ជា​តារា​ត្រូវ​គេ​ស្អប់​បំផុត​ក្នុង​សិល្បៈ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing