Dome ត្រៀម​ត្រឡប់​មក​ជួប​អ្នក​គាំទ្រ​វិញ​​ជាមួយ​រឿង​ភាគ​ថ្មី

តារា​ចម្រៀង​និង​សម្ដែង​ Dome Pakorn Lam កំពុង​តែ​ត្រៀម​ត្រឡប់​​មក​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​វិញ​បន្ទាប់​ពី​បាត់​មុខ​នៅ​លើ​វិស័យ​ភាពយន្ត​អស់​ប្រមាណ​ជា​ជិត​​២​ឆ្នាំ​កន្លង​មក។

 

Dome ត្រៀម​ត្រឡប់​មក​ជួប​អ្នក​គាំទ្រ​វិញ​​ជាមួយ​រឿង​ភាគ​ថ្មី

 

តួ​ប្រុស​រឿង​ “ស្នេហា​សន្យា​គំនុំ​” នឹង​ចាប់​ដៃ​គូ​ជាមួយ Margie Rasri ក្នុង​រឿង​ភាគ​ថ្មី​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ​ដែល​រឿង​នេះ​មាន​ចំណង​ជើង​ថា “Satan’s love snare” ហើយ​សព្វ​ថ្ងៃ​កំពុង​តែ​ដំណើរ​ការ​ថត​ ​សម្រាប់​ការ​បញ្ចាំង​វិញ​នោះ​មិន​ទាន់​អាច​កំណត់​បាន​នៅ​ឡើយ​។

 

​រឿង “Satan’s love snare” ជា​ប្រភេទ​រឿង​ភាគ​ដែល​និយាយ​អំពី​ជំនួញ​និង​ស្នេហា ដោយ​សាច់​រឿង​និយាយ​ពី​តួ​ឯក​ប្រុស​ចង់​ទិញ​ដី​មួយ​កន្លែង​ដែល​ជា​ចំណត​រថយន្ត​​ហើយ​​ចង់​ប្ដូរ​ពី​ចំណត​រថយន្ត​ សាងសង់​​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជំនួស​វិញ​​​ដោយ​ដី​មួយ​កន្លែង​នេះ​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​តួឯក​ស្រី តែ​តួស្រី​មិន​ព្រម​លក់​ទើប​កើត​រឿង​រ៉ាវ​ជា​បន្ត​បន្ទាប់​។

 

Dome ត្រៀម​ត្រឡប់​មក​ជួប​អ្នក​គាំទ្រ​វិញ​​ជាមួយ​រឿង​ភាគ​ថ្មី

 

រឿង “Satan’s love snare” ជា​ស្នាដៃ​ទី​៤​របស់​​ម្ចាស់​បទ “Every Night Stand” ដែល​ Dome បាន​ចូល​សម្ដែង​រឿង​ភាគ​ដំបូង​ក្នុង​ឆ្នាំ​ ២០១១ ដោយ​ចាប់​ដៃ​គូ​ដំបូង​ជាមួយ Ploy Cherman ក្នុង​រឿង “Love Never Die” បន្ទាប់​មក​​បាន​សហការ​ជាមួយ​ Mai Davika និង Janie ដែល​ធ្វើ​ឲ្យ​ Dome កាន់​តែ​មាន​ប្រជាប្រិយ​ភាព​ក្នុង​ការ​សម្ដែង​រឿង​ភាគ៕

 

 Dome ត្រៀម​ត្រឡប់​មក​ជួប​អ្នក​គាំទ្រ​វិញ​​ជាមួយ​រឿង​ភាគ​ថ្មី

 

Dome ត្រៀម​ត្រឡប់​មក​ជួប​អ្នក​គាំទ្រ​វិញ​​ជាមួយ​រឿង​ភាគ​ថ្មី

 

Dome ត្រៀម​ត្រឡប់​មក​ជួប​អ្នក​គាំទ្រ​វិញ​​ជាមួយ​រឿង​ភាគ​ថ្មី

 

ប្រែ​សម្រួល៖ SAMEDY

ប្រភព៖ Shareice​​​​​​​​​