អធិរាជ​បេះដូង (ភាគទី៩)

ភាគ​ទី​៩

«​ត្រូវ​ហើយ​! ពេជ្រ ដា​ណែន អ្នក​សរសេរ​ព័ត៌មាន​សេដ្ឋកិច្ច​!!»
​ជោគជតា​ក្របួច​មាត់​បញ្ជាក់​ភាព​ស្ងើចសរសើរ៖
«​អ្ហូ​? ក្មេង​ម៉េះ? ខ្ញុំ​អាន​អត្ថបទ​គាត់​ច្រើន​ណាស់​! មិន​ដឹង​ថា​គាត់​ក្មេង ហើយ​ស្អាត​បែប​នេះ​ទេ​បង!!»

 

​គាត់​ញញឹម ហើយ​មុន​ពេល​ចាក​ចេញ គាត់​ឆ្លៀត​ឆ្លើយតប​ខ្លី៖
«​អ្នក​កាសែត​សំណព្វ​របស់​មេ!!!»
​ជោគជតា​បើក​ភ្នែក​ធំៗ សម្លឹង​ដំណើរ​នារី​ផ្នែក​ធនធានមនុស្ស​ដែល​ចាកចេញ​ទៅ បន្សល់​នូវ​សម្ដី​ចុង​ក្រោយ​គួរ​ឱ្យ​ងឿងឆ្ងល់។
​នាង​អង្គុយ​ចុះ​សន្សឹមៗ ហើយ​ក្រឡេក​មើល​សកម្មភាព​អ្នក​នានា​ដែល​កំពុង​វិល​ទៅ​បំពេញ​ការងារ​ដោយ​យក​ចិត្ត​ទុក​ដាក់។
​ម្នាក់ៗ​ដូចជា​ជក់​ចិត្ត​នឹង​កុំព្យូទ័រ​របស់​ខ្លួន លើក​លេង​តែ​នាង​ដែល​មាន​អារម្មណ៍​ហាក់​ត្រូវ​បាន​បំភ្លេច​ចោល​ដោយ​អ្នក​ណា​ម្នាក់។

 

​ស្រី​តូច​ក្រឡេក​មើល​មនុស្សម្នា​ជុំវិញ​ខ្លួន ដែល​កំពុង​ធ្វើការ​យ៉ាង​សកម្ម ហើយ​ដៀង​សន្សឹមៗ​ទៅ​រក​បន្ទប់ និពន្ធ​នាយក​ស្រស់​សង្ហា​ដែល​ស្ថិតនៅ​ជាប់​ក្ដៅ​ងំ​ក្នុង​បេះដូង​។​
​ទ្វារ​នោះ​ក៏​ស្រាប់​តែ​របើក​មក​ក្រៅ​ខ្វាំង ធ្វើ​ឱ្យ​ស្រី​តូច​ភ្ញាក់​សឹង​របូត​ទូរ​សព្ទ​ពី​ដៃ​។​
ស្រី​ស្អាត​ដែល​មុន​នេះ​ចូល​ទៅ​ខាង​ក្នុង​យ៉ាង​ប្រញាប់ប្រញាល់​ជាមួយ​បង​សូ​ត្រា​របស់​នាង ពេលនេះ​បាន​ចេញ​មក​វិញ​តែ​ម្នាក់​ឯង ហើយ​ត្រចៀក​កំពុង​កៀប​ទូរ​សព្ទ​ជាប់​នឹង​ស្មា ដៃ​សរសេរ​អ្វី​មួយ​ជាប់​ញាប់​ស្អេក​លើក​កូន​សៀវភៅ​កំណត់ត្រា​តូច ជាមួយ​ជំហាន​បក​ត្រលប់​មក​រក​តុ​ធ្វើការ​យ៉ាង​រហ័ស​ផង។
​តូច​នារី​របស់​យើង ក្រៅ​ពី​គាំង​ចលនា​សម្លឹង​អ្នក​កាសែត​ស្រី​ផ្នែក​សេដ្ឋកិច្ច​ម្នាក់​នោះ​អស់​ចិត្ត ក៏​ភ្លាត់​មាត់​បន្លឺ​ខ្សាវៗ៖
«​អស្ចារ្យ​ណាស់​! ធ្វើ​សកម្មភាព​បី​យ៉ាង​ក្នុង​ពេល​តែមួយ​!!»
​គេ​បិទ​ទូរ​សព្ទ ចំណែក​នាង​រឹតតែ​គ្មាន​ពេល​រវល់ ថា​ប្រធាន​និស្សិត​ចង់​និយាយ​បន្ត​ឬក៏​ផ្ដាច់ ព្រោះ​ពេល​នេះ នាង​ភាំង​សាជាថ្មី ដោយសារ​ស្រី​ស្អាត​របស់​The Chatomok ហាក់​កំពុង​បង្វែង​ទិសដៅ​ដើរ​តម្រង់​មក​។​

 

ចុច​អាន​បន្ត…

 

អធិរាជ​បេះដូង (ភាគទី៩)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ